Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន៖ បើមិនមានបញ្ហាអ្វីកើតឡើង ម៉ោង១២ថ្ងៃត្រង់ថ្ងៃស្អែក នឹងបានទទួលស្វាគមន៍ ទាហានយើងទាំង១៨នាក់ បានវិលត្រឡប់មកវិញ

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ តាមរយៈសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានឲ្យដឹងថា បើមិនមានអ្វីប្រែប្រួលទេនោះ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែធ្នូស្អែកនេះ កម្ពុជានឹងទទួលស្វាគមន៍វីរៈកងទ័ពទាំង១៨នាក់ ដែលថៃចាប់ខ្លួនកាលពីពេលកន្លងទៅ ត្រឡប់មកប្រទេសកម្ពុជាវិញ។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានថ្លែងយ៉ាងដូច្នេះថា «យើងក៏ត្រៀមលក្ខណៈ ហើយសង្ឃឹមថា នឹងមិនមានបញ្ហាអ្វីកើតឡើងពីនេះ ទៅដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃស្អែក (ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥) នឹងបានទទួលស្វាគមន៍ ទាហានយើងទាំង១៨នាក់ ដើម្បីគាត់បានវិលត្រឡប់មកផ្ទះសម្បែងជួបជុំគ្រួសារ ប្រពន្ធ កូន ឪពុកម្ដាយ របស់គាត់វិញដោយសុវត្ថិភាព។ នេះជាលទ្ធផលដែលយើងសម្រេចបាននៅក្នុងកិច្ចប្រជុំពីរថ្ងៃកន្លងទៅនេះ»។

បើតាមឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន, ការសម្រេចដោះលែងវីរៈកងទ័ពកម្ពុជាទាំង១៨នាក់នោះ គឺផ្អែកទៅតាមស្មារតីនៃកិច្ចប្រជុំកាលពីពេលកន្លងទៅ ពិសេសកិច្ចព្រមព្រៀងទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងក្រោយរយៈពេល៧២ម៉ោង ដែលបទឈប់បាញ់បានចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ឯកឧត្តមបញ្ជាក់ថា ពាក់ព័ន្ធការដោះលែងនេះ ភាគីថៃក៏បានជូនដំណឹងរួចរាល់ហើយទៅកាន់គណៈកម្មាធិការកាកបាទក្រហមអន្ដរជាតិ ដែលនឹងជួយសម្របសម្រួលលើការងារនេះ។

សូមរំលឹកថា វីរៈកងទ័ពកម្ពុជាទាំង១៨នាក់ ត្រូវបានទាហានថៃចាប់ខ្លួនក្រោយបទឈប់បាញ់ កាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥កន្លងទៅ ដែលគិតមកទល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ គឺមានរយៈពេល១៥៣ថ្ងៃហើយ៕រក្សាសិទ្ធដោយ៖សុទ្ធលី

ខាងក្រោមនេះជាកិច្ចសម្ភាសន៍ពិសេស ទូរទស្សន៍ជាតិកម្ពុជា ជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីលទ្ធផលនៃកិច្ចប្រជុំទ្វេភាគី ត្រីភាគី នៅខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥៖

×