Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូលបានតម្កល់ទោស ទណ្ឌិតជនជាតិឥណ្ឌូណេស៊ីម្នាក់ ជាប់គុកអស់មួយជីវិត ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនជាង ៥ គីឡូក្រាម នៅខេត្តស្ទឹងត្រែង

ភ្នំពេញ: តុលាការកំពូលកាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២២នេះ បានប្រកាសសាលដីកា តម្កល់ទោសទណ្ឌិតជនជាតិឥណ្ឌូណេស៊ីម្នាក់ ជាប់គុក អស់មួយជីវិត ជាប់ពាក់ព័ន្ធនឹងការ ដឹកជញ្ជូន និងជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅចំណុចប្រថាប់ត្រាមុខប៉ុស្តិ៍ត្រួតពិនិត្យ ច្រកទ្វារចេញចូលអន្តរជាតិកម្ពុជា-ឡាវ ស្ថិតក្នុងភូមិកំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពីអំឡុង ឆ្នាំ ២០១៩។

លោក សឹង បញ្ញាវុឌ្ឍ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃសាលាកំពូល បានថ្លែងឲ្យដឹងថា ទណ្ឌិតរូបនេះមាន៖ ឈ្មោះ នរ៉ូល ហ្វាតលី អេកូ ពូត្រូ ( Nurul Fadli Putro) ភេទប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិឥណ្ឌូណេស៊ី ។

នៅក្នុងសំណុំរឿងនេះ ទណ្ឌិត ឈ្មោះ Nurul Fadli Putro ត្រូវបានសាលាដំបូងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ អស់មួយជីវិត នឹង ពិន័យចំនួន ១០០ លានរៀលសម្រាប់បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ : ដឹកជញ្ជូន និង ជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

តែគាត់បានប្តឹងជំទាស់មកកាន់សាលាឧទ្ធរណ៍ ខណៈដែលសាលាឧទ្ធរណ៍ តម្កល់ទណ្ឌកម្មរបស់គាត់ រក្សាទុកជាបានការដដែល។ គាត់ ក៏បានបន្តប្តឹងសាទុក្ខ មកតុលាការកំពូលទៀត។

ទណ្ឌិត រូបនេះ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៣១ ខែ មីនា ឆ្នាំ២០១៩ នៅចំណុចប្រថាប់ត្រាមុខប៉ុស្តិ៍ត្រួតពិនិត្យ ច្រកទ្វារចេញចូលអន្តរជាតិកម្ពុជា-ឡាវ ស្ថិតក្នុងភូមិកំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចនគរបាលជំនាញ ដកហូតបានគ្រឿងញៀនប្រភេទថ្នាំ Pyrovalerone និងDopamine (ដែលប្រើវាទៅនាំឲ្យរំជួលអារម្មណ៍) ចំនួន ៤៤ កញ្ចប់ មាន ទម្ងន់សរុប ជាង៥ គីឡូក្រាម ៕ រក្សាសិទ្ធដោយ ៖ ចន្ទា ភា

×