ប៉ៃលិន ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកសាលាក្រៅ កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២ បានចុះឃាត់ខ្លួនបុរសវ័យចំណាស់ម្នាក់ តាមពាក្យបណ្តឹងរបស់ឈ្មោះ ម៉ៅ សានិត អាយុ២៩ឆ្នាំ ត្រូវជាម្តាយក្មេងស្រីរងគ្រោះ ពាក់ព័ន្ធករណីប្រទូស្តកេរ្តិ៍ខ្មាស ដោយធ្វើសកម្មភាព ផ្តេសផ្តាសទៅលើរូបកាយកុមារីម្នាក់អាយុ៣ ឆ្នាំ ប្រព្រឹត្តស្ថិតនៅ ភូមិអណ្តូងថ្ម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
សមត្ថកិច្ចនគរបាលស្រុកសាលាក្រៅបានឲ្យដឹងថា បុរសសង្ស័យមាន៖ឈ្មោះ ហម នី ភេទប្រុស អាយុ៥៩ឆ្នាំ ។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ ៣ ឆ្នាំ និងមានម្តាយឈ្មោះ ម៉ៅ សានិត អាយុ ២៩ ឆ្នាំ ។ អ្នកទាំងបីនាក់ មានទីលំនៅ រស់នៅ ភូមិ អណ្តូង ថ្ម ឃុំ ស្ទឹងកាច់ ស្រុក សាលាក្រៅ ខេត្ត ប៉ៃលិន ។
បច្ចុប្បន្ននេះ បុរសសង្ស័យខាងលើ ត្រូវបានសមត្តកិច្ចនគរបាលស្រុកសាលាក្រៅ កំពុងតែរៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


