Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនស្ត្រីម្នាក់ ជាអនុប្រធាននាយកដ្ឋានគ្រប់គ្រងចំណូល នៃក្រសួងរ៉ែ និងថាមពល ពាក់ព័ន្ធនឹងការលួចលុយជាង៥០ម៉ឺនដុល្លារ

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ កាលពីថ្ងៃទី៣១ ខែ មីនា ឆ្នាំ២០២២ បានឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ ដែលមានតំណែង ជា អនុប្រធាននាយកដ្ឋាន គ្រប់គ្រងចំណូល នៃក្រសួងរ៉ែ និងថាមពល ពាក់ព័ន្ធនឹងករណីលួចលុយចេញពីទូដែកក្រសួងរ៉ែ និងថាមពល ប្រមាណជាង៥០ម៉ឺនដុល្លារ ប្រព្រឹត្តនៅក្នុងខែ មីនា ឆ្នាំ ២០២២ នៅក្នុងក្រសួងរ៉ែ និង ថាមពល ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ស្រ្តីសង្ស័យមានរូបនេះ ឈ្មោះ ជិន លក្ខិណា ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ អនុប្រធាននាយកដ្ឋាន គ្រប់គ្រងចំណូល នៃ ក្រសួងរ៉ែ និងថាមពល មានទីលំនៅ នៅផ្ទះលេខ២៥Eo ផ្លូវលេខ១៩ ភូមិ៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ចំណែកឯ ជនរងគ្រោះ ឈ្មោះ ហ៊ាន ថាវី ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរ ប្រធាននាយកដ្ឋានគ្រប់គ្រងចំណូលរ៉ែ និងថាមពល ។

ចំពោះសម្ភារៈដែលបានបាត់បង់រួមមាន៖ -ប្រាក់ដុល្លា១៦០,២៣៧,ដុល្លានិង ៩២សេន (ដប់ប្រាំមុឺនពីរយសាបសិបប្រាំពីនិងកៅសិបពីរសេន)-ប្រាក់រៀលចំនួន១,៤៣១,២៨៤, ៥៩៧.៨០រៀល (មួយពាន់បួនរយសាបមួយលានម៉ាម្ភៃប្រាំបីមុឺនបួនពាន់ប្រាំរយកៅសិបប្រាំពីប៉ឺតសិបរៀល) ។ សរុបការបាត់បង់ មានចំនួន ជាង ៥០ ម៉ឺនដុល្លារអាមេរិក។

បច្ចុប្បន្ននេះ ស្រ្តីសង្ស័យ ត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅឯអធិការនគរបាលខណ្ឌដូនពេញ ដើម្បីសាកសួរ រៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ទាក់ទងនឹងការចោទប្រកាន់ខាងលើនេះ ជនសង្ស័យ មិនអាចទាក់ទង ដើម្បីសុំការបំភ្លឺបានឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×