កំពង់ស្ពឺ ៖ ដោយបានការអនុញ្ញាតិពីលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាអាវុធហត្ថខេត្ត ថ្ងៃទី៣០ខែមិនាឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថ បានសហការជាមួយមន្ត្រីអធិការ នៃរដ្ឋបាលព្រៃឈើ បានបើករថយន្តដេញឃាត់រថយន្តម៉ាកហាយឡែនដឺមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ កណ្តាល2A 4695 បានដឹកឈើប្រភេទម្រេញសន្លឹកចំនួន៣៣ ស្មើ ១,៤៣២ម៉ែត្រគុណ ។

តាមដំណើររឿង ក្រោយពីសមត្ថកិច្ចបានដេញរថយន្តបទល្មើស មកដល់លើផ្លូវលំ ស្ថិតក្នងភូមិវាលទន្សាយ ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ រថយន្តល្មើសបានបើកគៀររថយន្តសមត្ថកិច្ច បណ្តាលឲ្យបែកកង់ក្រោយ រួចក៏មានរថយន្តមួយគ្រឿងទៀត ម៉ាកហ្វ័តពណ៌ត្រអីពាក់ផ្លាកលេខ ខ,ម 7257 បានឡើងមកបិទមុខរថយន្តសមត្ថកិច្ច បណ្តាលឲ្យរថយន្តល្មើសបើកគេចបាត់ ។
លុះនៅវេលាម៉ោង១៤និង៣០នាទីថ្ងៃទី៣០ខែមីនាឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថស្រុកឧដុង្គ
និងខេត្តសហការ ជាមួយកម្លាំងរដ្ឋបាលព្រៃឈើ បានរុករកឃើញក៏ប្រទះរថយន្តល្មើស ស្ថិតក្នុងបរិវេនផ្ទះរបស់ឈ្មោះជុំ ផល្លា ភេទស្រីអាយុ៥៣ឆ្នាំ មុខរបរជាគ្រូបង្រៀន ស្តិតក្នុងភូមិវាលទន្សាយ ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានសហការជាមួយអាជ្ញធរមូលដ្ឋាន និងម្ចាស់ផ្ទះ ៗបានឆ្លើយថា រថយន្តនោះបានបើក
ចូលមកដោយខ្លួនឯង ហើយម្ចាស់គេចខ្លួនទៅបាត់។
បច្ចុប្បន្នវត្តុតាងបានយកមករក្សាទុកនៅ ខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ ដើម្បីបន្តនីតិវិធីស្រាវជ្រាវរកជនល្មើស៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី



