Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្លងចរន្តអគ្គិសនី ឆេះឃ្លាំងស្តុកក្រដាសកាតុងអេតចាយ ផ្អើលរត់ចែកជើងគ្នានៅខណ្ឌដង្កោ

ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះឃ្លាំងស្តុកអេតចាយ នៅខណ្ឌដង្កោ សមត្ថកិច្ចជំនាញស្រាវជ្រាវ រកឃើញថា គឺដោយសារឆ្លងចរន្តអគ្គិសនី ។

សមត្ថកិច្ចឲ្យដឹងថា កាលពីវេលាម៉ោង ៩ និង០០នាទី ថ្ងៃទី១ ខែ មេសាឆ្នាំ២០២២ មានករណីអគ្គិភ័យកើតឡើងនៅតាមបណ្តោយផ្លូវ២១៧ ចំណុចឃ្លាំងអេតចាយ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ចខណ្ឌដង្កោ សហការជាមួយមន្ត្រីពន្លត់អគ្គិភ័យចុះជួយអន្តរាគមន៍ភ្លាមៗ ។

សមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ឡេង លឹមអៀង ភេទ ប្រុស អាយុ ៤២ឆាំ្នមុខរបរ ម្ចាស់ឃ្លាំង ។ មូលហេតុដោយសារ ឆ្លងចរន្តអគិ្គសនី ។ ប្រភេទសំណង់ថ្មប្រក់ស័ង្កសី ទំហំ ២០ម៉ែត្រx៥០ម៉ែត្រ។ ខូចខាតក្រដាសប្រហែល៣០% ដោយពុំបណ្ដាលឲ្យឆេះរាលដាលដល់អ្នកផ្ទះក្បែរខាងឡើយ ហើយហេតុការណ៍អគ្គិភ័យខាងលើ ពុំបណ្តាលឲ្យមានអ្នករងរបួសនោះទេ។

សមត្ថកិច្ចជំនាញប្រាប់ឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចប្រើប្រាស់ រថយន្តការិយាល័យអគ្គិភ័យ : ចំនួន ១៩គ្រឿង ប្រើប្រាស់ទឹកអស់ ៥៧ឡាន ស្មើរនឹង ២២៨ម៉ែត្រគូប ។ រួមជាមួយរថយន្តជំនួយអន្តរាគមន៍ រួមមាន រថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ : ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន សើ្មនឹង ១២ម៉ែត្រគូប។ រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា : ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន សើ្មនឹង ១៨ម៉ែត្រគូប។ រថយន្តសួនឧស្សាហកម្មកាណាឌីយ៉ា : ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន សើ្មរនឹង ១២ម៉ែត្រគូប៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×