ភ្នំពេញ ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ជាការអបអរសាទរសម្រាប់ខួបទី ៧០ ឆ្នាំរវាងប្រទេសទាំងពីរ (កម្ពុជា-អូស្ត្រាលី) , ភាគីអូស្ត្រាលី តាមរយៈមូលនិធិ Department of Foreign Affairs and Trade(DFAT) គ្រោងនឹងផ្តល់កិច្ចសហប្រតិបត្តិការ ហិរញ្ញប្បទានឥតសំណងថ្មី ក្រោមកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយភាពធន់ (CAP-RED) ដែលមានទឹកប្រាក់ចំនួនប្រមាណ AUD៨៧ លាន (ប្រមាណជាង USD ៦៥ លាន) សម្រាប់រយៈ ពេល ៥ ឆ្នាំដំបូង គិតចាប់ពីពាក់កណ្ដាលឆ្នាំ ២០២២ ដល់ឆ្នាំ២០២៧ និងអាចបន្តផ្តល់បន្ថែមរហូតដល់ AUD ៥៧ លាន (ប្រមាណជាង USD ៤២ លាន) សម្រាប់រយៈពេលបន្ថែម ៣ ឆ្នាំបន្ទាប់ទៀត ដោយអាចបន្ត ទៅដល់ពាក់កណ្ដាលឆ្នាំ ២០៣០។ ការផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម សម្រាប់វិធីថ្មីខាងលើនេះ ដែលនឹងជួយដល់ការអភិវឌ្ឍ វិស័យកសិកម្ម កសិ-ឧស្សាហម្ម ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ។

បើយោងតាមសេចក្តីជូនដំណឹងសម្រាប់សារព័ត៌មាន ស្តីពីជំនួបពិភាក្សាការងារ រវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីធសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយ ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតគឺសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្ត្រាលី។
នៅព្រឹកថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២២, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Pablo Kang ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍថ្មីនៃកម្មវិធីភាពជា ដៃគូរវាងកម្ពុជា និងអូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ ។
ក្នុងឱកាសនោះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលអូស្ត្រាលី ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្តល់ហិរញ្ញប្បទានឥតសំណងដល់ កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺផ្លួវីដ-១៩ និងផ្តល់ការឧបត្ថម្ភជាវ៉ាក់សាំង និងសម្ភារៈសុខាភិបាល ដើម្បីចូលរួម ចំណែកក្នុងការទប់ស្កាត់ការរីករាលដាល់នៃជំងឺកូដ-១៩ នៅកម្ពុជា ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានសង្កត់ ធ្ងន់ថា អូស្ត្រាលីតែងតែផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការផ្តល់ជំនួយផ្នែក បច្ចេកទេស និងហិរញ្ញវត្ថុ លើវិស័យសំខាន់ៗជាច្រើន ជាពិសេស វិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធអប់រំ ថាមពល ។ល។

ឯកឧត្តមឯកអគ្គរាជទូតអូស្ត្រាលី Pablo Kang បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និង យូរអង្វែងមកហើយ រវាងរាជរដ្ឋាភិបាលអូស្ត្រាលី និងរាជរដ្ឋាភិបាលកម្ពុជា ហើយឆ្នាំនេះជាខួបគម្រប់ទី ៧០ ឆ្នាំនៃការ ចាប់ផ្តើម ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដោយឯកឧត្តមបានគូសបញ្ជាក់ថា អូស្ត្រាលីនឹងបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួន និងបន្តផ្តល់ការគាំទ្ររបស់ខ្លួននៅកម្ពុជា ។
ជាការអបអរសាទរសម្រាប់ខួបទី ៧០ ឆ្នាំរវាងប្រទេសទាំងពីរ,ភាគីអូស្ត្រាលី តាមរយៈមូលនិធិ Department of Foreign Affairs and Trade(DFAT) គ្រោងនឹងផ្តល់កិច្ចសហប្រតិបត្តិការហិរញ្ញប្បទានឥត សំណងថ្មី ក្រោមកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP-RED) ដែលមានទឹកប្រាក់ចំនួនប្រមាណ AUD៨៧ លាន (ប្រមាណជាង USD ៦៥ លាន) សម្រាប់រយៈពេល ៥ ឆ្នាំដំបូង គិតចាប់ពីពាក់កណ្ដាលឆ្នាំ ២០២២ ដល់ឆ្នាំ២០២៧ និងអាចបន្តផ្តល់បន្ថែមរហូតដល់ AUD ៥៧ លាន (ប្រមាណជាង USD ៤២ លាន) សម្រាប់រយៈពេលបន្ថែម ៣ ឆ្នាំបន្ទាប់ទៀត ដោយអាចបន្ត ទៅដល់ពាក់កណ្ដាលឆ្នាំ ២០៣០ ។ កម្មវិធី CAP-RED មានគោលបំណងធំៗ ៣ គឺ៖ ១.ជួយជ្រោមជ្រែងដល់ កម្ពុជាក្នុងការអភិវឌ្ឍលើផ្នែកកសិកម្មដែលមានតម្លៃខ្ពស់ និងចាប់ផ្តើមលើវិស័យកែច្នៃកសិផល ២. សហការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការងារជុំវិញគោលនយោបាយពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងអភិវឌ្ឍន៍ សហគ្រាស ដើម្បីជួយជ្រោមជ្រែងកម្ពុជាក្នុងការពង្រីកទីផ្សាររបស់ខ្លួន និងគាំទ្រអាជីវកម្មកម្ពុជា ដើម្បីលើកកម្ពស់ ស្ដង់ដាគុណភាពរបស់ខ្លួន ដើម្បីអាចនាំចូលទៅទីផ្សារនានា និង ៣.បន្តវិនិយោគដើម្បីពង្រីកវិស័យហេដ្ឋារចនា សម្ព័ន្ធប្រកបដោយគុណភាពនៅកម្ពុជា ជាពិសេស ក្នុងវិស័យទឹក ថាមពល និងភស្តុភារ ។ កម្មវិធីថ្មីនេះត្រូវបាន ផ្តួចផ្តើមឡើង និងគិតគូរយ៉ាងល្អិតល្អន់ ស្របតាមយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៤ និងផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និងត្រូវបានអនុវត្តបន្ទាប់ពីទទួលបានលទ្ធផលជោគជ័យនៃការ អនុវត្តកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជាជំហានទី ១ និងទី ២ (CAVAC I & II) និងកម្មវិធីវិនិយោគក្នុងវិស័យ ហេដ្ឋារចនាសម្ព័ន្ធ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម Pablo Kang ក៏បានសម្តែងនូវការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើន ជាពិសេស ការចាត់វិធានការយ៉ាងល្អ ប្រសើរក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី៥-១៩ ។ ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា ឯកឧត្តម នឹងបន្តខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស នឹងបន្តជំរុញការអភិវឌ្ឍវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងប្រព័ន្ធគ្រប់គ្រងធារាសាស្ត្រ ឲ្យកាន់តែរីកចម្រើន បន្ថែមទៀត ។
ជាទីបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និង ប្រជាជនអូស្ត្រាលី ដែលបានជួយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចនៅកម្ពុជា និងសម្តែងនូវការគាំទ្រពេញទំហឹង ចំពោះការប្ដេជ្ញាផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម សម្រាប់វិធីថ្មីខាងលើនេះ ដែលនឹងជួយដល់ការអភិវឌ្ឍ វិស័យកសិកម្ម កសិ-ឧស្សាហម្ម ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ដោយគូសបញ្ជាក់ថា ទោះបីជាពិភព លោកកំពុងស្ថិតក្នុងស្ថានភាពប្រឈមទៅនឹងជំងឺកូវី-១៩ ដែលប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងជីវភាពរស់នៅប្រចាំថ្ងៃយ៉ាងណាក្ដី, រាជរដ្ឋាភិបាលកម្ពុជានៅតែខិតខំ និងត្រៀមលក្ខណះជាស្រេច ក្នុងការផ្តល់ កិច្ចសហការ និងបន្តការគាំទ្រដល់កិច្ចសហប្រតិបត្តិការនានាបន្ថែមទៀត រវាងប្រទេសទាំងពីរ ដើម្បីសម្រេច បាននូវសមិទ្ធផលល្អប្រសើរថ្មីៗបន្ថែមទៀត ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី





