Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តlexus570 បើកលឿនអកស្សឺ គេចពីម៉ូតូ បួងចង្កូតទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាកlexus570មួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្ន បានជ្រុលចង្កូតទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាលយ៉ាងពេញទំហឹង បណ្តាលឲ្យបា.ក់២កង់ ចំណែករថយន្តវិញ រងការខូចខាតមួយកំណាត់មុខយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ចំណុចមុខផ្សារទំនើបស៊ីធីម៉ល ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធាធីភ្នំពេញ។

យោងតាមការបញ្ជាក់ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តម៉ាកlexus570មួយគ្រឿង ពណ៌សពាក់ផ្លាកលេខ កម្ពុជា SN.56788 បើកបរតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏បានអកស្សឺនិងម៉ូតូរួចបួងចង្កូត គេចមកខាងឆ្វេងដៃជ្រុលទៅបុ.ករបាំងថ្មពុះពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាលយ៉ាងពេញទំហឹង បណ្តាលឲ្យបា.ក់អស់២កង់ ហើយភ្លាមនោះដែរ ស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូ ម៉ាកលែតមួយគ្រឿង មិនចាំស្លាកលេខស្របទិសពីកើតមកលិច ក្នុងល្បឿនលឿនមកបុ.ករថយន្តlexus570ពីក្រោយ បណ្តាលឲ្យដួលរងរបួសតិចតួច បន្ទប់មកម្ចាស់រថយន្ត ក៏ឲ្យទៅមិនចង់វែងឆ្ងាយ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ចុះមកវាស់វែង ស្ទូចយករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×