Sunday, June 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បទល្មើសដឹកជញ្ជូនឈើ ឆ្លងកាត់ស្រុកស្នួល នាយសង្កាត់រដ្ឋបាលព្រៃឈើថា ដេកយាមតាមផ្លូវ , គ្មានទេ

ក្រចេះ ៖ ជារៀងរាល់យប់រថយន្តដឹកជញ្ជូនឈើ ឆ្លងកាត់ស្រុកស្នួល ខេត្តក្រចេះយ៉ាងអនាធិបតេយ្យ រីឯមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ប្រចាំនៅតំបន់នោះ ឆ្លើយថា មិនមានបទល្មើសនោះទេ។

ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តដឹកឈើតាមផ្លូវជាតិ ពីខេត្តមណ្ឌលគិរី ពីក្រចេះស្នួលយ៉ាងគគ្រឹកគគ្រេង ទៅលក់នៅប្រទេសវៀតណាម នឹងឆ្លងកាត់ចូលខេត្តត្បូងឃ្មុំ ដោយមិនមានសមត្ថកិច្ចណា ចុះបង្ក្រាបឡើយ។

រឿងដែលហួសចិត្តនោះគឺលោក ផូង ឃុនឡាយ នាយសង្កាត់រដ្ឋបាលព្រៃឈើស្នួល អះអាងប្រាប់អ្នកសារព័ត៌មានថា គ្មានទេ បទល្មើសព្រៃឈើ នៅស្រុកស្នួល ។ លោក ថា បើមានៗតែឡានដឹក ២ បីកន្ទុយប៉ុណ្ណោះ។

ទោះបីជាលោកនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្នួល ខេត្តក្រចេះ បានអះអាងបែបនេះក្តី គេនៅតែឃើញការដឹកជញ្ជូនឈើ ពេលយប់មិនមានការថមថយឡើយ ស្ងាត់តែមួយយប់ពីរយប់ប៉ុណ្ណោះ។ ការដឹកជញ្ជូនឈើឆ្លងកាត់ស្រុកស្នួល បានក្លាយជារឿងធម្មតា ដោយមិនមានការទប់ស្កាត់ទាល់តែសោះ។

ករណីខាងលើនេះទំនងជាសមត្ថកិច្ចពាក់ព័ន្ធ នៅតំបន់នោះ ទទួលផលប្រយោជន៍ ទើបមិនមានការបង្ក្រាបពីរថយន្តដឹកឈើ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×