ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូសភាកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េ ស្របតាមការអញ្ជើញរបស់ឯកឧត្តម Park Byeong-seug ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២២។
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានបញ្ជាក់ថា ទស្សនកិច្ចផ្លូវការរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងរួមចំណែកដល់ការពង្រឹងពង្រីកកិច្ច សហប្រតិបត្តិការនៃអង្គនីតិប្បញ្ញត្តិទាំងពីរ ព្រមទាំងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ប្រពៃរវាងប្រជាជន និងប្រទេសទាំងពីរ កម្ពុជា-កូរ៉េ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ



