Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះអាវុធជាង១០គ្រាប់ បណ្ដាលឲ្យជនជាតិបរទេសរងរបួសម្នាក់ នៅចំណុចខុនដូមួយ

ភ្នំពេញ ៖ មានករណីផ្ទុះអាវុធជាង១០គ្រាប់បណ្ដាលឲ្យបុរសជនជាតិបរទេសម្នាក់ រងរបួសធ្ងន់ធ្ងរ បញ្ជូនទៅមន្ទីរពេទ្យនៅវេលាម៉ោង ៧ ព្រឹកថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២២ នៅចំណុចខុនដូមួយកន្លែង ក្បែរអតីតខារ៉ាអូខេអ៊ិចធូ តាមបណ្ដោយផ្លូវលេខ ៥៥ កែងផ្លូវលេខ ២២២ មូលដ្ឋានសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានក្រុមជនសង្ស័យមួយក្រុម ដែលជាជនជាតិបរទេស ជាមួយជនរងគ្រោះចុះពីខុនដូ ជាមួយគ្នា ដោយមានការឈ្លោះប្រកែកគ្នា ពេលនោះជនរងគ្រោះ និងជនសង្ស័យ បានប្រតាយប្រតប់គ្នា រហូតឈានដល់ផ្ទុះអាវុធជាង១០គ្រាប់ បណ្ដាលឱ្យជនរងគ្រោះ រងរបួសធ្ងន់ រួចក្រុមជនសង្ស័យបានឡើងជិះរថយន្តមួយគ្រឿង ម៉ាកម៊ែកសឺដេសមិនចាំផ្លាកលេខ គេចខ្លួនចេញពីកន្លែងកើតហេតុ។

ភ្លាមៗនោះ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជា សមត្ថកិច្ចមូលដ្ឋាន ចុះដល់កន្លែងកើតហេតុ ដោយជនរងគ្រោះកំពុងរងរបួសធ្ងន់ បានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះបន្ទាន់។

ក្រោយមក ទីតាំងកន្លែងកើតហេតុ ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌដូនពេញ ព័ទ្ធទីតាំងដើម្បីពិនិត្យធ្វើការស្រាវជ្រាវ ស្វែងរកក្រុមជនសង្ស័យ មកផ្តន្ទាទោសតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×