Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះអាវុធជាច្រើនគ្រាប់ បង្កឡើងដោយជនជាតិចិនមួយក្រុម បា.ញ់ជនជាតិចិនម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញ ៖ ស្នូរគ្រាប់កាំភ្លើងជាច្រើនគ្រាប់ លាន់ដូចរន្ទះបា.ញ់ខែចែត្រ បង្កឡើងដោយជនជាតិចិនមួយក្រុម បានបា.ញ់សំដៅបុរសជនជាតិចិនម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្លូវលេខ២២២ កែងនឹងផ្លូវ៥៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះ ស្ថិតនៅចំណុចមុខខុនដូក្បែរកន្លែងកើតហេតុ ស្រាប់តែមានជនជាតិចិនមួយក្រុម ជិះរថយន្តចំនួន៥គ្រឿង បានបើកមកចតមុខខុនដូខាងលើ ហើយបានចុះពីលើរថយន្ត បានដកកាំភ្លើងខ្លីបា.ញ់សំដៅមកលើជនរងគ្រោះ ចំមួយគ្រាប់បណ្តាលឲ្យរងរបួសជនជាតិចិនដូចគ្នាម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីធ្វើការសង្រ្គោះ ចំណែកក្រុមជនជាតិចិនមួយក្រុម ដែលប្រដាប់ដោយអាវុធ បានបើករថយន្តចេញពីកន្លែងកើតហេតុ រត់គេចខ្លួនបាត់ដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់បឹងរាំង និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពញ និងកម្លាំងអាវុធហត្ថសហការ ជាមួយកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានចុះទៅហ៊ុំព័ទ្ធទីតាំងកើតហេតុខាងលើ ដើម្បីបើកការពិនិត្យតាមកាមេរ៉ាសុត្ថិភាព ដើម្បីស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់នៅពេលក្រោយ។

ចំពោះករណីផ្ទុះអាវុធជាច្រើនគ្រាប់ បណ្តាលឲ្យរងរបួសធ្ងន់ ដល់ជនជាតិចិនខាងលើនេះ សមត្ថកិច្ចនៅមិនទាន់បានបញ្ជាក់ថា ផ្តើមចេញពីរឿងអ្វីនោះទេ ខណ:ពេលនេះសមត្ថកិច្ចជំនាញកំពុងតែបន្តការស្រាវជ្រាវ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×