Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្អាតជាងស្រីទៀត សម្រស់បវរកញ្ញាភេទទី៣ ឆ្នាំ២០២១-២០២២

ភ្នំពេញ ៖ នៅទីបំផុត គេបានរកឃើញហើយ សម្រស់នារីភេទទី៣ ដ៍ស្រស់សោភាត្រូវបាន គណៈកម្មាការទាំងអស់ ពេញចិត្តហើយ បានដាក់ពិន្ទុអោយដាច់គេរហូត ប្រកាសឲ្យក្លាយជាម្ចាស់មកុដ។ បវរកញ្ញារាង ល្វតល្វន់នេះ នឹងបន្តបេសកម្ម ទៅមុខទៀត ដោយ ត្រៀមខ្លួនចេញទៅប្រកួតនៅឯ ក្រៅប្រទេសជាលក្ខណៈអន្តរជាតិ។ សូមទស្សនិកជន ផ្តល់កម្លាំងចិត្តផងទោះជាភេទទី២ បែបណាក៏ដោយ។

សម្រស់បវរកញ្ញាភេទទី៣ ចំមួន៥ដួងត្រូវបានប្រកាស បានជ័យលាភីរៀងៗខ្លួនក្នុងនោះ នាងកញ្ញាជាម្ចាស់មកុដ ក៍ឃើញថាឆ្នាំនេះរកបានយ៉ាងស្រស់ស្អាត មិនចាញ់ឆ្នាំទៅឡើយ។ នេះជាការលើកកម្ពស់ ផ្នែកបវរកញ្ញាភេទី៣ នៅកម្ពុជា ដើម្បីអោយកាន់តែមានសិទ្ឋិ គ្រប់គ្រាន់ក្នុងការបំពេញភារៈផ្សេងៗ មិនថាអ្វីក៍ដោយឲ្យតែទៀងត្រង់ មិនត្រូវរើសអើងនោះឡើយ។

ការប្រកួតបានបិទបញ្ចប់ហើយ កាលពីយប់ថ្ងៃទី៣ មេសា ឆ្នាំ២០២២ ដោយម្ចាស់ជ័យលាភីនីមួយៗ សុទ្ឋតែមានទេពកោសល្យ និងសម្រស់ស្រស់ស្អាតម្យ៉ាងៗម្នាក់។ ក្រោមការខិតខំរបស់ពូកគាត់ឃើញថា លទ្ឋផលបានរកឃើញហើយម្នាក់ៗ ទទួលយកដោយការញញឹម។ ចំនែកម្ចាស់មកុដឯកឆ្នាំនេះ ឃើញថា ឆ្លាត ពូកែ និងក្លាហាន ហើយរូបសម្បត្តិវិញ ស្រស់ស្អាតសាច់ឈាមស្រស់ថ្លាគួរឲ្យគយគន់តែម្តង។

Congratulations Miss Queen Cambodia 2021/2022 is VanBe Toch – Van’be toch-ប៊ី ។ សម្រស់វិញពិតជា សាកសម ណាស់ ចំពោះ មកុដមួយនេះ ។ ការតស៊ូ អត់ធ្មត់ ព្យាយាម មិនដែលឲ្យនរណាម្នាក់ ឈឺចាប់ឡើយ ផ្ទុយទៅវិញ វាបានផ្តល់មកនូវភាពជោគជ័យ ដ៏ខ្ពង់ខ្ពស់មួយ សម្រាប់ជីវិត ។ បើកឆាកឆ្នាំថ្មី កូនស្រីបានមកុដមួយហើយ ។ នាងបានផ្តល់ចម្លើយ ត្រូវលើកទឹកចិត្តដល់បណ្តាភេទទី៣ មិនថាស្រីឬប្រុស ហើយត្រូវឲ្យសិទ្ឋិ ឲ្យគ្នាទៅវិញទៅមកនៅក្នុងសង្គម។

បើតាមលោក ម៉ែន និមលរត្ន័ ប្រធានគ្រប់គ្រង ស្ថាប៏នបវរកញ្ញា កម្ពុជាលើកឡើងថា យើងមិនមែនលើកសម្រស់ បុរសពិតនារីពិត តែ២ផ្នែកនេះទេ។ លោកបានលើកកម្ពស់សម្រស់ភេទទី៣ ជាប្រចាំដើម្បីប្រកួតប្រជែងគ្នា។ ភេទទី៣ ក៏ជាមនុស្សរស់ក្រោមចក្រវាឡ តែមួយ មានសិទ្ឋិ អភិវឌ្ឍសង្គមដូចគ្នា។ ភេទទី៣ ក៏មានភាពឆ្លាតវ័យ ដូចមនុស្សទូទៅ។ ដូចនេះយើងគួរលើកទឹកចិត្ត មិនមានអ្វីត្រូវរើសអើងឬលម្អៀងនោះទេ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

×