ភ្នំពេញ ៖ តារាចម្រៀងលោក ករុណា ពេជ្រ ហាក់ក្តៅស្លឹកច្រៀកជាមួយនឹងការរិះគន់មកលើផ្នូរឪពុករបស់លោកមិនមានសសេរអក្សរខ្មែរ ខណះពេលលោកចាត់ទុកការរិះគន់នោះខ្វះការពិចារណា។
ម្ចាស់ផេកហ្វេសប៊ុកដែលមានឈ្មោះថា អ្នកចម្បាំង ត្បូងឃ្មុំ បានសសេររិះគន់ទៅលើតារាចម្រៀងរូបនេះ ដែលមិនអោយតម្លៃអក្សរខ្មែរ នៅលើផ្នូរឪពុកដែលបានទទួលមរណភាព។
ការសសេររិះគន់នេះបានធ្វើឲ្យលោក ករុណា ពេជ្រ ក្តៅស្លឹកត្រចៀក ក្នុងនោះលោកក៏បានឆ្លើយតបទៅវិញថានខ្ញុំផ្ញើជូន ម្ចាស់ផេក អ្នកចម្បាំង ត្បូងឃ្មុំ ផង ណា បង…។

កាលដែលបងស៊ែរ ហើយដាក់ caption បែបនេះ បើអ្នកអានហើយមិនបានមើលរូបភាព ហើយមិនបានពិចារណា បែបភ្លើដូចបង គេនិងជេរខ្ញុំផ្អើលទៀតមិនខាន … ដូច្នេះខ្ញុំសូមបកស្រាយជូនបងវិញតាមអ្វីដែលខ្ញុំមិនសូវមានចំណេះដឹង ស្នេហាជាតិ ដូចបង…។
លោកបញ្ជាក់ថា ដំបូងខ្ញុំសុំសរសើរ ទឹកចិត្តបង ដែលចេះរកនឹកល្បិចអាក្រក់ ឲ្យគេជេរ និង ស្អប់ខ្ញុំ ទៀតបាន សូម្បីតែ ម៉ុង ឪពុកខ្ញុំក៏បងអូសទាញចូលការរិះគន់បានដែរ បងជាខ្មែរ ឬ ជាបរទេស បានបងមើលមិនឃើញហើយរិះគន់ ម៉ុងឪពុករបស់ខ្ញុំគ្មានអក្សរខ្មែរសូម្បីមួយតួ ចុះបងស្រឡាញ់ទឹកដីហ្នឹង ការពារទឹកដីហ្នឹង ចុះបងចេះអានអក្សរខ្មែរដែរ ឬទេ..??
ចុះឈ្មោះឪពុកខ្ញុំ សរសេរ ថា ម៉ុក សាខន លើស្លាកទង់ព្រលឹងនោះ ជាអក្សរអ្វីទៅវិញ..?? បងចេះខ្មែរ ឬអត់ ឬបងចេះខ្មែរដែរ ប៉ុន្តែបងធ្វើភ្លើ ល្ងង់ រិះគន់ទាំងងងើលបែបនេះ…!។
ខ្ញុំសូមទទួលការរិះគន់បែបស្ថាបនា ចៀសជាងការរិះបែបជាន់ពន្លិចរបៀបធ្វើល្ងង់ភ្លីភ្លើរបស់បងនាពេលនេះ..
ហើយបើអាច សូមមេត្តាបងកុំយក អ្វីដែលពាក់ព័ន្ធនឹងឪពុករបស់ខ្ញុំមករិះគន់ទាញប្រយោជន៍ ចូលនយោបាយនិយមជ្រុលរបស់បង មកជាប់ឪពុករបស់ខ្ញុំ ព្រោះគាត់បានស្លា.ប់លាចាកលោកនេះទៅហើយបង។

បើបងចង់យកខ្ញុំទៅពាក់ព័ន្ធជាមួយនយោបោករបស់បង ដូចកាលពីឆ្នាំ 2013 បាន ដែលគ្នីគ្នាបងសស្រាក់គ្នា ជេរខ្ញុំយ៉ាងផុសផុលនោះ គឺ ខ្ញុំ កំដរបាន ហើយសូមប្រាប់ថា មកដល់ឡូវនៅតែ លុះក្សយ័មិនដូរ …។
យក ឪពុកខ្ញុំ ស្លា.ប់ហើយ លើកយកមករិះគន់បែបល្ងីល្ងឺ ដូចនេះ ប្រយ័ត្នបាបកម្មបង ព្រោះ បងក៏មានឪពុក មាន ម្តាយ ដូចគ្នា… កុំភ្លេចកម្មមិនចាំជាតិក្រោយទេ បង៕ រក្សាសិទ្ធិដោយ ៖ សំណាង SV




