ភ្នំពេញ ៖ អាចថា ជាការបង្ហាញនូវ អារម្មណ៍ មួយពិតចេញពីក្នុងចិត្ត ដែលរុញឲ្យ កញ្ញា ឌួង ហ្សូរីដា បានបង្ហើបថានាងចាត់ទុកពិធីកសរិនី ជាគម្រូក្នុងរបថ បោះជំហ៊ាននៅក្នុង អាជីពពិធីការិនី។ មកទល់ពេលនេះ ហ្សូរីដាក៍ជះសាចដោយ ភាពល្បីល្បាញ រហូតធ្វើអោយមហាជន ទទួលស្គាល់ថា កញ្ញា ក៍ជាពិធីការិនីជំនាញ ដ៍ប្រាកដប្រជា មួយគួរអោយចាប់អារម្មណ៍។
កញ្ញា ឌួង ហ្សូរីដា បានបង្ហើបរឿងក្នុងចិត្តថា បងស្រី គង់ សុជាតិ : ជាពិធីកានី រៀមច្បង និងជា Idol បន្ទាប់ពីបងស្រី យុគ ចិន្តា ។ ពេលវេលាប្រឡូកក្នុងសិល្បៈជិត ២០ឆ្នាំហើយក្តី ប៉ុន្តែការរាប់អាននៅដោយក្តីគោរព និង ស្រឡាញ់នៅតែមានចំពោះគ្នា ។ កន្លងមក ហ្សូរីដាបាន ច្បិចយក នូវតិចនិចមួយចំនួន ក្នុងការរៀបចំលើកដាក់សំឡេង ដើម្បីរៀបចំខ្លួនសមជា ពិធីការិនីក្នុងការពរលដំណើរ ការកម្មវិធីអោយរលូន។ បុគ្គលច្បាស់លាស់នៅក្នុង ការវិវត្តន៍ខ្លួនល្អនេះ ហើយត្រូវបាន ឌួង ហ្សូរីដា ចាត់ទុកថាជាគម្រូ ព្រោះផ្នែកខ្លះនៃតិចនិចពិធីការិនី ក៍នាង បានយោបល់ ពីបងស្រីទាំង២។

ប្រិយមិត្ត បានទទួលជ្រាបមក ហើយថា ក្នុងក្រុមគ្រួសាររបស់កញ្ញា ឌួង ហ្សូរីដាគឺម្តាយរបស់ អ្នកនាងរង សម្ពាធការឈឺស្កាត់អស់ជាច្រើនឆ្នាំ ។ ប៉ុន្តែ ស្ត្រីមេគ្រួសារដ៏មោះមុតឌួង ហ្សូ រីដា និង ប្អូនៗ ទាំង២ បានប្រយុទ្ធ ប្រឆាំងមើលថែទាំជំងឺ ម្តាយអស់ប្រាក់ រាប់ភ្លេច ហត់នឿយចេញញើសចេញ ឈាមក៏ មិនដែលដកចិត្ត បញ្ឈប់នៅ តែតស៊ូ ជម្នះ រហូតអ្នកមានគុណទទួល បានភាព គាប់ប្រសើរហើយអ្នកម្តាយ ហ្សូ រីដា ដែលមានសុខភាពរឹងមាំល្អ ឡើងវិញ ចាត់ទុកថា ជាម្តាយមានសំណាងមានបុណ្យឃើញ កូនៗធ្វើ បែប នេះ ។

ហើយម្តាយ ពិធីការិនី ប្រកបដោយ ចំណេះដឹងនិងជំនាញពិត ឌួងហ្សូ រីដា កាលពី ពេលកន្លងទៅស្រាប់តែ បង្ហោះសារ អមដោយ សំណេរចេញពី ដួងចិត្ត ថា « អរគុណគ្រប់យ៉ាងកូននុច ! កូន គឺជាក្មេងម្នាក់ ដែលពូកែមើលថែ ជំងឺអ្នកម៉ែ ។ កូនមិនដែលត្អូញត្អែរសូម្បបមួយមាត់ ។ ជាតិនេះ អ្នកសំណាង ណាស់ទោះបីមិនមានលុយល់ច្រើននឹងគេ ក៏ ដោយ ។ អ្នកសំណាងខ្លាំងបំផុតដោយ អ្នកបានកូនស្រី ទាំង៣ សុទ្ធតែកូន ដឹងគុណម្ដាយទាំងអស់ចាសសូម ជូនពរ កូនទាំង២ ( មុទិតា , ស្រី នុច និង ស្រី នីត ) សូមកូន ជួបតែសេចក្ដីសុខ មាន វាសនាខ្ពស់ មានសំណាងនឹង លុយ ប្រឹងរកស៊ីដើម្បីអោយ លុយហូរ ចូល ឆឺបឆឺប ណាចាស ! អំពើល្អ របស់កូន ដែលនាំកូនជួបអនាគតល្អ សប្បាយ រុងរឿងជារៀងរហូតណាចាស »៕រក្សាសិទ្ធិដោយ ៖ ឧត្តម SM












