Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហាស់ ឌីលូលីន ពណ៌នាតាម រយៈរូបថត៤សន្លឹក ស្តីពីជីវិតសោកសៅដែលធ្លាប់ឆ្លងកាត់

ភ្នំពេញ ៖ តារាសម្តែងដែលចូលចិត្តសម្ញែងដើមទ្រូងនាង ហាស់ ឌីជូលីន បានបង្ហាញនូវរូបថតរបស់ខ្លួន៤សន្លឹកផ្សេងគ្នា នៅលើបណ្តាញសង្គមហ្វេសប៊ុក ជាមួយនឹងការរៀបរាប់ពីជីវិតសោកសៅ ដែលខ្លួនបានពើបប្រទះនាពេលកន្លងមក។

ជាមួយនឹងរូបភាពទាំង៤សន្លឹកនោះ តារាស្រីរូបនេះ បានរៀបរាប់ថា រូបទីមួយជាថ្ងៃខួបកំណើតរបស់ខ្ញុំពេលនោះ ខ្ញុំទទួលស្គាល់ថា ខ្ញុំពិតជាសប្បាយចិត្ត នឹងជីវិតខ្លួនឯងណាស់ ខ្ញុំមិនដែលស្គាល់ទេពាក្យថាស្អប់ ពាក្យថាមើលងាយ ហើយខ្ញុំក៏មិនដែលលំបាក ដែលពេលនិងខ្ញុំជាមនុស្ស ដែលមិនសូវយកចិត្តទុកដាក់ ជាមួយនឹងអារម្មណ៍មនុស្សជុំវិញខ្លួន តែខ្ញុំក៏នៅតែមានមិត្តច្រើន មិនខ្វះទេមនុស្សដែលតាមមនុស្សដែលចូលចិត្ត ស្រឡាញ់រាប់អាន។

រូបទីពី ជាថ្ហៃដែលខ្ញុំទទួលបានគ្រប់យ៉ាង ទាំងការឈឺចាប់ទាំងការបាត់បង់ទាំងការមើលងាយ ទោះជាពេលនោះខ្ញុំប្រឹរៀបរាប់បែបណា ក៏ទឹកមាត់ខ្ញុំសាបដូចជា ទឹកទន្លេអញ្ចឹងខ្ញុំឈឺចាប់ពេញខ្លួន ខ្ញុំពិបាកដើរពិបាកគេងពិបាកងើប ហើយពេលនោះខ្ញុំគ្មាមិត្តទៀតទេ ខ្ញុំបើភ្នែកពេលណា គឺមានតែគ្រួសាររបស់ខ្ញុំទេ ដែលចាំមើលថែខ្ញុំគ្រប់ពេល ពេលនោះខ្ញុំក៏ចាប់ផ្ដើមយល់កាន់តែច្បាស់ ពីជីវិតរបស់មនុស្សទូទៅ ខ្ញុំក៏ចាប់ផ្ដើមបាត់បង់ភាពជឿជាក់ បាត់បង់អ្វីដែលជាខ្លួនឯងពីមុន ។

រូបទីបី ជាថ្ងៃដែលខ្ញុំប្រកាសថា និងចូលសិល្បៈវិញ ពេលនោះខ្ញុំក៏ចាប់ផ្ដើមទទួលបានសំណួរដដែលៗ (យើងនិងមែនដែលមានបញ្ហា, ម្នាក់នឹងធ្លាក់ពីអគារមែន, មុនបងឯងស្រដៀងៗបងផ្កាយម៉េចទេ……) ហើយខ្ញុំក៏ចាប់ផ្ដើមឃើញស្រមោលអតតីការវាតែងតែនៅពីមុនខ្ញុំ វាតែងលិចចេញមកគ្រប់ពេលដែលមានសំណួរទាំងអស់នោះ ខួរក្បាលខ្ញុំចាប់ផ្ដើមខ្លាច ទៅជាធុញសំរាមទុកសំណួរទាំងអស់នោះ ខ្ញុំចាប់ផ្ដើមមើលងាយខ្លួនឯងខ្ញុំចាប់ផ្ដើមស្អប់ខ្លួនឯង។

រូបទីបួន ជារូបក្នុងឆ្នាំ2022 អ្នកទាំអស់គ្នា ខ្ញុំតស៊ូជាមួយអារម្មណ៍ទាំងអស់នោះ5ឆ្នាំមកហើយ 5ឆ្នាំមុន ខ្ញុំរស់ពិបាកជាងស្លា.ប់ទៅទៀត ខ្ញុំឈឺចាប់ណាស់ក្នុងពេល5ឆ្នាំនោះ ខ្ញុំក៏បានជួបរឿងដែលខ្ញុំមិនអាចទទួលយកបាន ខ្ញុំបានលឺពាក្យដែលខ្ញុំមិនចង់ស្ដាប់ ខ្ញុំព្យាយាមរត់ចេញពីស្រមោលខ្មៅនោះណាស់ ខ្ញុំព្យាយាមលាក់ការពិត តែចង់ក្រោយនៅតែធ្វើមិនបាន រហូតមកដល់ឆ្នាំ2020 ខ្ញុំក៏ចាប់ផ្ដើមបោះចោលរឿង អតីកាលដែលខ្ញុំតែតែងលាក់ទុក ខ្ញុំក៏រៀនទទួលយកក៏ពិត ខ្ញុំក៏បើចិត្តទទួលស្ដាប់ពាក្យពិត។
មកដល់ឆ្នាំ2021 ខ្ញុំក៏រៀងយកចិត្តទុកដាក់ពីមនុស្សជុំវិញខ្លួន ខ្ញុំក៏មិនខ្វល់ថាអ្នកណាមើលងាយ ខ្ញុំមិនខ្វល់និងសំណួរដែលខ្ញុំខ្លាច ខ្ញុំចាប់ផ្ដើមរៀនសិក្សាពីមនុស្ស រៀនស្គាល់ពីចិត្ត រៀនរឹងមាំ រៀនតស៊ូ រៀនផ្លាប់ប្ដូរ មកដល់ឆ្នាំ2022 ក៏ខ្ញុំនៅតែរៀនពីជីវិតនេះដែរ។

យ៉ាងណា ក្រោយពេលការបង្ហោះរៀបរាប់ពីបញ្ហាជីវិតខាងលើនេះ ហាស់ ឌីជូលីន ក៏ទទួលបានការលើកទឹកចិត្តឲ្យនាងមានភាពរឹងមាំបន្តទៀត ពីបណ្តាមិត្តភក្តិ និងប្រិយមិត្តគាំទ្ររូបនាង៕ រក្សាសិទ្ធិដោយ ៖ សំណាង sv

×