Tuesday, April 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាប់តែ​ឃើញ​ស្រីៗ​ធ្វើ​រឿង​នេះ ឥឡូវ​ដល់​វេន​ប្រុស​ស្អាត​បញ្ចេញ​ភាព​សិច​ស៊ី មានអី​​…​ចូល​សាក​ញញឹម​បិទ​មាត់​​​ពុំ​ជិតហ្មង! (មានវិដេអូ)

ហាង​ធ្វើ​សក់​មួយកន្លែង ស្ថិតនៅក្នុង​សង្កាត់ Chanthanimit ស្រុក Mueang Chanthaburi ភាគ​ខាងជើង​នៃ​ប្រទេស​ថៃ ទើបតែ​បើក​សម្ភោ​ធ​សាខា​ទី​២​របស់​ពួកគេ កាលពី​ទី​២ ឧសភា ។ ហើយ​ដើម្បី​ប្រូ​ម៉ូត​សាខា​បើក​ថ្មី​នេះ ពួកគេ​បាន​ជួល​តារា​ប្រុសៗ​ស្រស់​សង្ហារ​៤​រូប ដើម្បី​ផ្តល់​ភាព​រាក់ទាក់​អតិថិជន​ស្វាគមន៍​ដំបូង ដែល​ត្រូវបាន​ផ្តល់ជូន​ការបញ្ចុះ​តម្លៃ សម្រាប់​សមាជិក​ពិសេស ១០% ក្នុង​រយៈពេល​១​ឆ្នាំ ។​

​យោងតាម nextshark បាន​ចុះផ្សាយ​ឲ្យ​ដឹងថា ស្ត្រីៗ​ស៊ីវីល័យ​ជាច្រើនរូប​ស្វាគមន៍​លើកដំបូង ត្រូវបាន​អមដំណើរ​ដោយ​បុរស​ស្រស់​សង្ហារ​៤​នាក់ ចូលក្នុង​ហាង ប្រៀប​ដូច​ព្រះ​នាង​អីចឹង ។

​ក្រៅពី​ធ្វើជា​ជាងកាត់សក់​របស់​អ្នក បុរស​ទាំងនេះ​ក៏​អាចមាន​មន្ត​ស្នេហ៍​ទាក់ទាញ លើក​បី «​ព្រះ​នាង​» ទាំងនោះ​ផងដែរ ខណៈពេល​ថតរូប​អនុស្សាវរីយ៍​ជាមួយ​ពួកគេ ។​

​ប៉ុន្តែ គួរ​ឲ្យ​សោកស្តាយ អ្វី​ទាំងអស់នេះ​គ្រាន់តែ​ពេលវេលា​មួយ នៃ​ការផ្សព្វផ្សាយ​សម្រាប់​ហាង​ធ្វើ​សក់ «Sutteerak Hair Salon» នេះ​ប៉ុណ្ណោះ ។ ទោះយ៉ាងណា ស្ត្រី​មានសំណាង​យ៉ាងតិច​ក៏ ៣, ៤ នាក់ ដែរ​ទទួលបាន​ឱកាស​នេះ​ជួប​ជាមួយ​បុរស​ដ៏​ស្រស់​សង្ហារ​ទាំងនេះ ៕ ចន្ទី​