Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុគន្ឋ និសា ពូកែចងចំណងស្នេហ៍ មិនឲ្យរង្គើ ទោះមិនទាន់សម្រេចរឿងមានកូន

ភ្នំពេញ ៖ សុគន្ធ និសា បានរៀបគម្រោងយកកូននៅឆ្នាំ២០២១ ដោយផ្លាស់ប្ដូរចិត្តពី ការចង់ សម្រាលកូនដំបូងនៅអាមេរិក ដែលកើតភ្លាមបានសញ្ជាតិអាគាំងភ្លែតនោះ ព្រោះ តែ នាងមិនទាន់ទទួលបានសិទ្ធិចេញ ទៅរស់ នៅប្រទេសអាមេរិកស្របច្បាប់(Visa)ទើបចង់យកកូនក្នុងស្រុកវិញ។ ប៉ុន្ដែផែនការណ៍នេះត្រូវបានជាប់គាំងដោយសារតែនិសា បាន កើតកូវីដ កាលពីដើម ខែមីនា ឆ្នាំ២០២១ ទើបរហូតមកដល់ពេលនេះអ្នកនាងសុគន្ធាហៅនិសា មិនទាន់រៀបគម្រោងយកកូនជាថ្មីនោះឡើយ។

ការខកខានយកកូននេះ បង្កឲ្យមានការសង្ស័យថា ខ្លាចសុខភាពម្ខាងណាមួយ មិនល្អទើបបាន ជាមិនអាចកើតឡើងបាន។ ម្នាក់ៗ មានវ័យច្រើនមកហើយ សមល្មមអាចទទួលងារ ជាឪពុកម្តាយមើលថែទាំកូនបាន។ អ្នកខ្លះលើកឡើងទៀតថា និសាយីអ៊ុនឡើងណាស់ទីផ្សារកំពុងត្រូវ ប៉ាន់នៅសម្ងំកើបលុយសិន ទើបពន្យារពេលចំណុចពពោះមួយអន្លើរសិនទៅ។

សុគន្ធ និសា បានចេញច្រៀងសម្ដែងដោយសេរីព្រោះស្វាមីនាង មិនប្រចណ្ឌហួងហែង នោះទេហើយថែម ទាំង អត់ដែលដើរតាមនាងនៅឆាកតន្រ្ដីដូចប្ដីតារាផ្សេងទៀតផង។ យ៉ាងណា និសា ថានាងនិងប្ដីមាន ទំនុកចិត្តគ្នាខ្ពស់ ទៅវិញទៅមក ប៉ុន្ដែសម្រាប់ការថតភាពយន្ដនាង មិនទាន់ទទួលរឿងថ្មីនោះទេ ព្រោះតែចង់ផ្ដោតលើការ ពង្រឹងអាជីពចម្រៀងច្រើនជាង។ ដោយឡែក មហាជនមើលឃើញថានិសា ជានារីដែលមានសំណាងព្រោះ ប្ដីមិនត្រឹមតែបើកដៃឲ្យនាងលេងសិល្បៈតាមចិត្តចង់នោះទេ តែលោកសម្បត្តិ ថែមទាំងលើកទឹកចិត្ត ដល់នាងទៀតផង។ តែនិសាធ្លាប់ប្រាប់អ្នកយកព័តមានយើងថាទម្រាំបានប្រឡូក សិល្បៈតាមចិត្តចង់ វិញនេះ នាងព្យាយាមពន្យល់ ប្ដីពីហេតុផលជាច្រើន ព្រោះតាំងពីមុនរៀបការមកម្លេះដែល ស្វាមីចង់ឲ្យនាងឈប់ពីសិល្បៈ ដាច់ទាំងស្រុងតែម្ដង៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

×