សៀមរាប ៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តសៀមរាប កាលពីថ្ងៃទី៦ ខែ មេសា ឆ្នាំ ២០២២ បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ចំនួន៤ នាក់ ពាក់ព័ន្ធការនេសាទត្រីខុសច្បាប់ នៅក្នុងតំបន់បឹងទន្លេសាប នៅខេត្តសៀមរាប ។
កម្លាំងសមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យ៤នាក់ខាងលើនេះ ត្រូវបានធ្វើឡើង ខណៈដែលពួកគេ បានកំពុងតែ ធ្វើការនេសាទត្រីខុសច្បាប់ នៅក្នុងតំបន់បឹងទន្លេសាប នៅខេត្តសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២ ខែមីនា ដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះ សមត្ថកិច្ចបានបង្ក្រាបបទល្មើសឧបករណ៍ អួនអូសទឹកសាប ចំនួន ២០វង់ ម៉ាញ់០៣វង់ ឈឺបយន្ត០២គ្រឿង អួនហ៊ុ០៨វង់ និង រឹបអូសបាន កាណូតចំនួន ៤៤គ្រឿង និង ម៉ាស៊ីន១៤គ្រឿង ។
បច្ចុប្បន្ន, ជនសង្ស័យខាងលើ ត្រូវបានសមត្តកិច្ចនគរបាលខេត្តសៀមរាប កំពុងតែរៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

