Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ស្នើអភិបាលខេត្តតាកែវទប់ស្កាត់ចលនាលួចនាំចូលសត្វរស់ ផលិតផលមានដើមកំណើតពីសត្វ និងសាច់បង្កកដោយខុសច្បាប់តាមច្រកព្រំដែន

តាកែវ ៖ លោកស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានចេញលិខិតមួយដែលបានជម្រានជូនឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ សំណើសុំអន្តរាគមន៍ទប់ស្កាត់ចលនាលួចនាំចូលសត្វរស់ ផលិតផលមានដើមកំណើតពីសត្វ និងសាច់បង្កក តាមច្រកព្រំដែន និងច្រករបៀងព្រំដែនប្រទេសជិតខាង ដែលបង្កផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់អ្នកបរិភោគ និងអ្នកចិញ្ចឹមក្នុងស្រុក ។

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាសូមថ្លែងអំណគុណយ៉ាងជ្រាជ្រៅចំពោះឯកឧត្តម អ៊ូច ភា អភិបាលនៃគណ:អភិបាលខេត្តតាកែវបានចូលរួម នឹងសហការជាមួយសមាគមក្នុងទប់ស្កាត់ចលនាលួចនាំចូលសត្វរស់ ផលិតផលមានដើមកំណើតពីសត្វ និងសាច់បង្កកដោយខុសច្បាប់តាមច្រកព្រំដែន។

សេចក្ដីដូចបានចែងក្នុងកម្មវត្ថុខាងលើ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា សូមជម្រាបជូន ឯកឧត្តម មេត្តាជ្រាបថាៈ សព្វថ្ងៃកសិករកំពុងមានវិបត្តិដោយសារចលនាលួចនាំចូលសត្វ រស់ ផលិតផលមានដើមកំណើតពីសត្វ និងសាច់បង្កក ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នក បរិភោគ និងអ្នកចិញ្ចឹមក្នុងស្រុក បណ្ដាលពីជម្ងឺឆ្លងដែនសត្វបង្កហានិភ័យខ្ពស់បំផុតដល់សុខភាពប្រជា ពលរដ្ឋ។

ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានថ្លែងនៅក្នុងមហាសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ២០២១ និង ទិសដៅអនុវត្តឆ្នាំ២០២២ របស់ក្រសួងកសិកម្ម ទប់ស្កាត់ឈ្មួញខិលខូចបង្កហានិយដល់ផលនេសាទ ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃពុធ ទី២៣ មីនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ។

ដូចគ្នានេះដែរ កសិករទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាកំពុងជួបវិបត្តិក្នុងវិស័យចិញ្ចឹមសត្វ បណ្តាលពីឈ្មួញខិលខូចលួចនាំចូលតាមចក្រព្រំដែន និងច្រករបៀងដែលជាផលប៉ះពាល់ដល់វិស័យ ចិញ្ចឹមសត្វរបស់កសិករ ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×