Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូដា នីតា ព្រមថយមួយជំហានបញ្ចប់ជម្លោះគ្រួសារ មិនមានការលែងលះនោះទេ

ភ្នំពេញ ៖ នៅទីបំផុតតារាចម្រៀងអ្នកនាង សូដា នីតា បានយល់ព្រមដកថយមួយជំហ៊ាន ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះនៅក្នុងរង្វង់គ្រួសារ ដែលរៀបនឹងឈានទៅរកផ្លូវបំបែក ក្នុងពេលដែលតារារូបនេះបានប្រកាសជាសាធារណៈពីការលែងលះស្វាមីផងដែរ។

សូដា នីតា បានយល់ព្រមភ្ជាប់ចំណងស្នេហ៍ជាប្តីប្រពន្ធដូចដើមឡើងវិញ ជាមួយតារាសម្តែងលោក យុទ្ធ ឋានះ ដោយសារនាងគិតទៅដល់កូនដែលនៅតូចនៅឡើយ ខណៈពេលដែលនាងមិនអាចកាត់ផ្តាច់នូវចំណង៥ប្រការនេះឡើយ។

សូដា នីតា បានលើកឡើងតាមបណ្តាញសង្គមហ្វេសប៊ុកថា ព្រោះតែគាត់តូច ទើប ខ្ញុំអង្គុយគិតរឿងគាត់ធំ ព្រោះតែទំហំស្រឡាញ់មិនអាចកាត់ចោលចំណង៥ប្រការ។

នាងបញ្ជាក់ថា ខ្ញុំព្រមលើកលែង មិនគិតច្រើន ហើយថយ១ម្នាក់១ជំហ៊ានអរគុណបងៗ នឹង មិត្តភត្រ័ ដែលឆាតជួយប្រាប់ពន្យល់ណែនាំពីបញ្ហាជីវិតគ្រួសារ ។

តាមរយៈសារដែលបានបង្ហោះខាងលើនេះបញ្ជាក់ថា ចំណងស្នេហ៍ជាប្តីប្រពន្ធរវាងនាង និងលោក យុទ្ធ ឋានះ ត្រូវបានចងភ្ជាប់ឡើងវិញហើយ ពោលគឺមិនមានការលេងលះដូចដែលតារាស្រីរូបនេះបង្ហោះកាលពីពេលកន្លងទៅនោះឡើយ។
យ៉ាងណា មហាជន ក៏ជាមិត្តភក្តិជាច្រើនរបស់ សូដា នីតា បាននាំគ្នាចូលរួមសម្តែងការសាទរនូវពេលដែលពួកគេបានឃើញនាងសម្រេចចិត្តជាថ្មីបែបនេះ ក្នុងពេលដែលពួកគេមិនចង់ឃើញគ្រួសាររបស់នាង ដែលធ្លាប់តែផ្អែមល្ហែម បែរជាទាស់ទែងលេងមើលមុខគ្នា រហូតដើរផ្លូវរៀងខ្លួននោះឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ អ្នកនាង សូដា នីតា បានបង្ហោះសារដ៏គូរឲ្យភ្ញាក់ផ្អើលមួយថា ១ថ្ងៃនេះ ខ្ញុំសម្រេចបាន២ទី១ សម្រេចចិត្ត ទទួលជាស្រ្តីម៉េម៉ាយ (លែងលះ) និងទី២ សម្រេចចិត្ត ឈប់ធ្វើការឲ្យគ្រុបតារាអ៊ិនធើថេនមែន។
សារនេះបានធ្វើឲ្យមហាជនមានការស្រឡាំងកាំង និងនឹកស្មានមិនដល់ ក្នុងពេលដែលគេមិនដែលឃើញគូស្នេហ៍មួយគូនេះបង្ហាញពីទំនាស់នឹងគ្នា តែបែរជាស្ងាត់ៗ សូដា នីតា បែរជាចេញពីបង្ហោះសារពីការលែងលះនេះទៅវិញ។

ទោះជាយ៉ាងណា ពាក្យចាស់ពោលថា ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនោះ បញ្ហាដែលបានកើតឡើង ក្នុងគ្រួសារ គឺមានតែប្តីប្រពន្ធពីរនាក់ប៉ុណ្ណោះ ដែលអាចដឹងច្បាស់៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×