Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្តន្ទាទោសជនជាតិចិនប្រុស-ស្រី២នាក់ ដាក់គុកក្នុងម្នាក់ៗ ៣០ ឆ្នាំ ពាក់ព័ន្ធនឹងការ រក្សាទុក និង ជួញដូរគ្រឿងញៀនជិត១០គីឡូក្រាម

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០២២ បានប្រកាសសាលក្រម ផ្តន្ទាទោស ជន ជាប់ចោទជនជាតិចិនប្រុស-ស្រីចំនួន២ នាក់ ដាក់ពន្ធនាគារ កំណត់ ក្នុងម្នាក់ៗ ៣០ ឆ្នាំ និង ពិនិយជាប្រាក់ក្នុងមកម្មាក់ៗ ចំនួន ៨០ លានរៀល ដាក់ចូលក្នុងថវិកាជាតិ ជាប់ពាក់ព័ន្ធនឹងការ ផលិតរក្សាទុក និង ជួញដូរគ្រឿងញៀន ជិត ១០ គីឡូក្រាម ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ អំឡុងឆ្នាំ ២០២១ ។

លោក សុង ប៊ុ ណ្ណា រិ ទ្ធិ ប្រធានក្រុមប្រឹក្សាក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទ២ នាក់ ខខាងលើមានឈ្មោះ ៖ ទី១- ឈ្មោះ YE YU SONG ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជនជាតិ ចិន ។ ទី២- ឈ្មោះ លីង វេ (LIN WEI) ភេទ ស្រី អាយុ ៣៦ ឆ្នាំ ជនជាតិ ចិន ។

ពួកគេទាំងពីរនាក់ គឺ ត្រូវជាប្រពន្ធនឹង គ្នា។

ពួកគេ ត្រូវបានជាប់ចោទពីបទ: ផលិត រក្សាទុក និង ជួញដូរ ដោយខុសច្បាប់ នូវ សារធាតុញៀន តាមមាត្រា ៣៩ និង ៤០ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

ពួកគេត្រូវបានចាប់ឃាត់ខ្លួន កាលពី ថ្ងៃ ទី ៤ ខែកញ្ញា ឆ្នាំ ២០២១ នៅចំណុចផ្ទះលេខ ១៥B បន្ទប់ លេខ ២A ( ខុន ដូ ) ផ្លូវ លេខ ១០៥ ស្ថិត ក្នុង សង្កាត់ បឹង កេងកង ២ ខណ្ឌ បឹង កេងកង រាជធានី ភ្នំពេញ ។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ – គ្រឿងញៀនប្រភេទ មេ តំ ហ្វេ តា មីន (ICE) 1 គីឡូ ទម្ងន់ 085,35 ក្រាម -ថ្នាំញៀន ប្រភេទ អ៊ិ ច ស្តា ស៊ី (MDMA) 6 គីឡូ ទម្ងន់ 546,65g ក្រាម – គ្រឿងញៀន អំ ហ្វេ តា មីន 608,33 ក្រាម – គ្រឿងញៀន កេ តា មីន (Ketamine) 228,89 ក្រាម – គ្រឿងញៀន នីមេតាហ្សេប៉ាម (Nimetazepam) 1 គីឡូ ទម្ងន់ 503,88 ក្រាម ដែល សរុប គឺ ទម្ងន់ 9 គីឡូ 973,10 ក្រាម ៕ រក្សាសិទ្ធិដោយ ៖ចន្ទា ភា

×