ត្បូងឃ្មុំ ៖ មន្រ្តីសមត្ថកិច្ចនគរបាលស្រុកត្បូងឃ្មុំ កាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២២ នេះ បានចាប់ និង បញ្ជូនខ្លួន បុរសសង្ស័យម្នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចាត់ការតាមច្បាប់ ជាប់ពាក់ព័ន្ធនឹង ហិ.ង្សាដោយចេតនា ដោយទាញកាំបិតផ្គាក់ដេ.ញ កា.ប់ប្អូនប្រុស រួចមិនអស់ចិត្តប៉ងកា.ប់ម្តាយទៀត ដោយសារតែការសុំលុយម្ដាយ ចំនួន ៣០ ម៉ឺនរៀលមិនបាន ប្រព្រឹត្តនៅភូមិចាន់ទូង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ។

មន្ត្រីនគរបាលស្រុកត្បូងឃ្មុំបានឲ្យដឹងថា ជនសង្ស័យឈ្មោះ យឹប វីរៈ អាយុ ៣៧ ឆ្នាំ ។ ចំណែកជនរងគ្រោះមាន ឈ្មោះ លាង យ៉ាត អាយុ ៥៤ ឆ្នាំ ( ត្រូវជាម្តាយបង្កើត ) ។ និង ឈ្មោះ យឹប សាឯម អាយុ ៣៤ ឆ្នាំ ( ត្រូវជាប្អូនប្រុស ) ។ អ្នកទាំងបីនាក់ មានទីលំនៅ នៅភូមិចាន់ទូង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ។
ជនសង្ស័យ ត្រូវបានមន្រ្តីនគរបាល ចាប់ខ្លួនកាលពី ថ្ងៃទី៦ ខែមេសា ឆ្នាំ ២០២២ នៅភូមិចាន់ទូង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ កំពុងតែសាកសួរ នៅឯ សាលាដំបូងខេត្តត្បូងឃ្មុំ នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា



