Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសអ្នកបញ្ជាក្បាលបា.ញ់រថយន្តលាយបេតុងម្នាក់ ត្រូវបានឆក់ខ្សែភ្លើង ធ្លាក់ពីលើរថយន្ត

ភ្នំពេញ ៖ បុរសអ្នកបញ្ជាក្បាលបា.ញ់រថយន្តលាយបេតុងម្នាក់ ត្រូវបានខ្សែភ្លើងស្រូបឆ.ក់ បណ្តាលឲ្យស្លា.ប់បាត់បង់ជីវិត ក្រោយពេលដឹកដល់មន្ទីរពេទ្យរុស្ស៊ី។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅចំណុចការដ្ឋានមួយកន្លែង តាមបណ្តោយផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមាន រថយន្តលាយបេតុង និងបា.ញ់បេតុងជាច្រើនគ្រឿង បានចុះមកបា.ញ់បេតុងចាក់ប្លង់សេ នៅការដ្ឋានសំណង់ផ្ទះល្វែង នៅចំណុចកើតហេតុខាងលើ ដោយការដ្ឋានសំណង់សង់ក្បែរបង្គោលភ្លើងខ្សែកាបស្រាត មួយសន្ទុះក្រោយគេបាន់ឮសម្លេងផ្ទុះ ចេញពីចំណុចមុខការដ្ឋានក្បែរបង្គោលភ្លើង បណ្តាលឲ្យបុរសដែលជាអ្នកបញ្ជាកាន់ក្បាលទុយោបា.ញ់បេតុងម្នាក់ ស្រូបឆ.ក់បណ្តាលឲ្យធ្លាក់ពីលើរថយន្តលាយបេតុង រងរបួសធ្ងន់ ត្រូវបានក្រុមអ្នកធ្វើការជាមួយគ្នា នាំគ្នាជួយដឹកតាមម៉ូតូកង់បី បញ្ជូនទៅកាន់មន្ទីរពេទ្យរុស្ស៊ី ដើម្បីឲ្យក្រុមគ្រូពេទ្យជួយធ្វើការសង្រ្គោះ តែជាអកុសលជនរងគ្រោះ បានស្លា.ប់បាត់បង់ជីវិតបាត់ទៅហើយ។

សពបុរសខាងលើ កំពុងតែតម្កល់ទុកនៅមន្ទីរពេទ្យរុស្ស៊ី ដើម្បីធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×