Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស៊យមែន ! លួចម៉ូតូមួយគ្រឿងបានសម្រេចហើយ បម្រុងជិះទៅលេងស្រុក អត់ពាក់មួកសុវត្ថភាព ប៉ូលិសចរាចរណ៍ហៅផាកពិន័យ ទើបដឹងថាជាចោរ មានអីជាប់ខ្នោះហ្មង

ភ្នំពេញ : ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូនៅម្ដុំរោងកុនលុច្ស ក្បែរផ្សារអូឬស្សី ហើយជិះក្នុងគោលបំណង ទៅស្រុកកំណើតឯខេត្តព្រៃវែង ដោយធ្វើដំណើរមិនពាក់មួកសុវត្ថិភាព ខណៈពេលមកដល់ចំណុចគោលដៅចរាចរណ៍ គល់ស្ពានជ្រោយចង្វារ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសួរនាំ បែកធ្លាយករណីលួចម៉ូតូវិញ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១១និង ០០នាទីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចគោលដៅចរាចរណ៍ គល់ស្ពានជ្រោយចង្វារ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យដែលបានធ្វើសកម្មភាពលួចម៉ូតូ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះណាក់ នឿន ភេទប្រុស អាយុ ១៦ ឆ្នាំ បច្ចុប្បន្នស្នាក់នៅអូឬស្សី ២ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានស្រុកកំណើតនៅឃុំពាមរូង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ចំណែកជនរងគ្រោះមានឈ្មោះ ម៉ា នុត ភេទប្រុស អាយុ ២០ ឆ្នាំមុខរបរដឹកម៉ាស៊ីនត្រជាក់ ឲ្យក្រុមហ៊ុនតាំងម៉េងលី មានស្រុកកំណើតនៅខេត្តព្រះវិហារ។

តាមប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានយកម៉ូតូសណ្តោងរ៉ឺម៉ក ទុកនៅមុខក្រុមហ៊ុន ដែលស្ថិតនៅតាមបណ្ដោយផ្លូវ ២១៧ ម្ដុំរោងកុនអង្គរក្នុងសង្កាត់អូរឫស្សី ២ខណ្ឌ ៧មករារាជធានីភ្នំពេញ ដូចសព្វមួយដង លុះដល់វេលាម៉ោង៧ព្រឹក ទើបដឹងថាបាត់ម៉ូតូសណ្ដោងរ៉ឺម៉ក របស់ក្រុមហ៊ុនបន្ទាប់ មកបានឆែកកាំម៉ារ៉ាសុវត្ថិភាព ក៏បានឃើញនៅវេលាម៉ោង ២និង៥០នាទីយប់ឈានចូលថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២២ ឃើញជនសង្ស័យចូលមកធ្វើសកម្មភាព ដោះកន្ទុយរ៉ឺម៉កចេញរួចកាច់.ក. ម៉ូតូ ជិះគេចខ្លួនបាត់ស្រមោលតែម្ដង ។ លុះដល់វេលាម៉ោង ១១និង០០នាទីព្រឹកថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានជិះម៉ូតូសណ្ដោងរ៉ឺម៉ក ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស មកដល់ការាសសាំងកាលតិច មុខមន្ទីរពេទ្យកាល់ម៉ែតដោយម៉ូតូអស់សាំង ជនរងគ្រោះបានចូលទៅចាក់សាំង ខណៈពេលដែលកំពុងតែចាក់សាំង ស្រាប់តែប្រទះឃើញជនជនសង្ស័យ ជិះម៉ូតូរបស់ខ្លួនដែលបាត់កាលពីយប់ ក៏បានជិះម៉ូតូសណ្ដោងរ៉ឺម៉ក ដេញតាមពីក្រោយដោយជនសង្ស័យ ធ្វើដំណើរជិះម៉ូតូមួយគ្រឿងពណ៌ក្រហម Honda wave ពាក់ផ្លាកលេខភ្នំពេញ1-lL-5360 មកដល់ចំណុចគល់ស្ពានជ្រោយចង្វារត្រើយខាងលិច ត្រង់ចំណុចគោលដៅសមត្ថកិច្ចចរាចរណ៍ជើងគោក កំពុងអនុវត្តច្បាប់ចរាចរណ៍ ក៏បានប្រទះឃើញជនសង្ស័យ ដោយពុំបានពាក់មួកសុវត្ថិភាព ក៏ហៅឃាត់សួរនាំ ភ្លាមនោះត្រូវបានជនរងគ្រោះ មកដល់ក៏បានបែកធ្លាយរឿង ករណីកាច់កម៉ូតូតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចគោលដៅគល់ស្ពានជ្រោយចង្វារ បានទាក់ទងទៅសមត្ថកិច្ចខណ្ឌ ៧មករា មកនាំខ្លួនជនសង្ស័យ ទៅកាន់កន្លែងកើតហេតុ ដើម្បីសួរនាំកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×