Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកគ្រូបង្រៀនម្នាក់ រងរបួសធ្ងន់ ខណ:កំពុងជិះម៉ូតូទៅបង្រៀនសិស្ស ត្រូវបានក្រុមចោរធា.ក់ប្ល.ន់ យកម៉ូតូមិនបានសម្រេច

ភ្នំពេញ ៖ យោងតាមគណនីហ្វេសប៊ុកឈ្មោះMak Mak David បានបង្ហោះតាមបណ្តាញសង្គម ឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នទាំងអស់គ្នា ដោយមានក្រុមចោរមួយក្រុម ចេញធ្វើសកម្មភាពប្ល.ន់ទាំងព្រឹកនៅខណ្ឌបឹងកេងកង។

គណនីហ្វេសបុកបានសរសេរជាសារមួយ ឲ្យបងប្អូនទាំងអស់ប្រុងប្រយ័ត្ន នៅផ្លូវលេខ៤៣០ម្តុំ ខាងក្រោយពេទ្យរុស្ស៊ី សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានក្មេងមួយក្រុមវា.យប្ល.ន់គ្រប់ពេលវេលា ព្រឹកមិញនេះ កូនស្រីខ្ញុំជិះម៉ូតូទៅបង្រៀនសិស្សដូចរាល់ដង ស្រាប់តែមានក្រុមក្មេងមួយក្រុមជិះម៉ូតូ២គ្រឿងមិនចាំម៉ាកម៉ាក មិនចាំផ្លាកលេខ វាគៀបប្ល.ន់កូនស្រីខ្ញុំ វា.យ ក ធា.ក់ឲ្យដួលដើម្បីប្ល.ន់ម៉ូតូ តែមិនបានសម្រេចកាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២នេះ ជូនពរកូនស្រីម៉ាក់ឲ្យឆាប់ជា។

ក្រោយពេលឃើញម្តាយនារីរងគ្រោះ បង្ហោះចែកចាយតាមបណ្តាញសង្គម ទើបផ្អើលដល់សមត្ថកិច្ចជំនាញ ចុះទៅស្រាវជ្រាវ និងពិនិត្យតាមកាម៉ារ៉ាសុវត្ថិភាព នៅចំនុចទីតាំងខាងលើនេះ ដើម្បីបើកការស៊ើបអង្កេត និងស្រាវជ្រាវចាប់ខ្លួន ក្រុមមុខសញ្ញាចោរប្ល.ន់ទាំងនេះ យមកផ្តន្ទាទោសតាមផ្លូវច្បាប់ឲ្យខានតែបាន។

មហាជននិងឪពុកម្តាយជនរងគ្រោះ កំពុងតែទន្ទឹងរងចាំមើលថា តើសមត្ថកិច្ចទាំង២ប្រភេទ ទាំងប៉ូលិសនិងប៉េអឹម អាចបំបែកសំបុកក្រុមចោរប្ល.ន់ទាំងនេះ បានដែរឬទេ ដើម្បីរកយុត្តិធម៌ឲ្យជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាល នៅឯមន្ទីរពេទ្យ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×