Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ-កម្មការិនីរបស់ក្រុមហ៊ុនប្រមូលសំរាម ត្រូវបានឈប់សម្រាកពីការងារ នាឱកាសបុណ្យចូលឆ្នាំថ្មី សូមពលរដ្ឋទុកដាក់ និងប្រមូលសំរាមឲ្យបានត្រឹមត្រូវ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹងមួយជុំវិញការផ្ដល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង ដែលធ្វើទៅមិនបានពេញលេញរយៈពេល៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយសារតែកម្មករ កម្មការិនី ត្រូវឈប់សម្រាក។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កម្មករ-កម្មការិនីរបស់ក្រុមហ៊ុន 800 Super GAEA (Cambodia) Co., Ltd, ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co, Ltd និងក្រុមហ៊ុន Cintr/Everbright ត្រូវបានឈប់សម្រាកពីការងារ។ ដូច្នេះ នៅក្នុងអំឡុងពេលការឈប់ សម្រាកខាងមុខនេះ ការផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងក្នុងរាជធានីភ្នំពេញ នឹងប្រព្រឹត្តទៅមិនបានពេញលេញដូចរៀងរាល់ថ្ងៃនោះទេ សម្រាប់រយៈពេល០៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១២។

ដើម្បីចូលរួមថែរក្សាអនាម័យបរិស្ថាន និងសោភ័ណភាពរបស់រាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ប្រជាពលរដ្ឋជាម្ចាស់លំនៅឋាន ក្នុងរាជធានីភ្នំពេញទាំងអស់ សូមមេត្តាយោគយល់ និងអធ្យាស្រ័យ កុំបញ្ចេញសំរាមមកដាក់នៅតាមដងផ្លូវសាធារណៈ នៅក្នុងអំឡុងពេលដែលការផ្តល់សេវាមិនបានពេញលេញនេះ ដោយសូមរក្សាការទុកដាក់សំរាមឲ្យបានត្រឹមត្រូវនៅក្នុងទីតាំងរៀងៗខ្លួន ជាបណ្តោះអាសន្នសិន៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×