Tuesday, May 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន សូនីតា ត្រៀមមានគ្រួសារ នៅពេលឆាប់ៗនេះ

ភ្នំពេញ ៖ តារាសម្តែងនាង មាន សូនីតា បានលើកឡើងថា នាងកំពុងរៀបគម្រោងនឹងមានគ្រួសារនៅពេលឆាប់ៗខាងមុខនេះ ខណៈពេលបច្ចុប្បន្ននាងក៏មានបុរសនៅក្នុងចិត្តរួចហើយ។

កន្លងមកគេមិនដែលឃើញតារាស្រីរូបនេះបង្ហើបពីគម្រោងមានគ្រួសារឡើយ បើទោះបីជាបច្ចុប្បន្នវ័យរបស់នាងក៏កាន់តែជ្របន្តិចក្តី។
ក្រៅពីការបង្ហាញជីវិតបែបឯករាជ្យ ដើរលេងកំសាន្តតាមបណ្តាលប្រទេសនានា និងការបង្ហាញរូបភាពលេងស្ទាយប្លែកៗនោះ តារាស្រីរូបនេះហាក់មិនបញ្ចេញអត្តសញ្ញាណគូស្នេហ៍របស់នាងនោះឡើយ។

យ៉ាងណាទើបតែថ្មីៗនេះ មាន សូនីតា បានសារភាពដោយចំហរថា នាងមានគម្រោងមានគ្រួសារនៅពេលឆាប់ៗខាងមុខនេះ ព្រោះវាជាពេលដែលនាងត្រូវគិតពីបញ្ហានេះហើយ។

មាន សូនីតា បានអះអាងថា រហូតមកទល់នាពេលនេះនាងបានបំពេញក្តីប្រាថ្នាសម្រាប់ខ្លួនឯងច្រើនហើយ ហេតុនេះនាងត្រូវដល់ពេលគិតពីបញ្ហាគ្រួសារវិញម្តង។

នាងបញ្ជាក់ថា មិនយូរទេនាងនឹងមានដំណឹងល្អសម្រាប់ទស្សនិកជន តែពេលនេះនាងសុំលាក់សិន។
នាងថា បុរសដែលនាងកំពុងស្វែងយល់ចិត្តគ្នានោះគឺជាបុរសជនជាតិខ្មែរ ពោលគឺមិនមែនជាបុរសមកពីបរទេសណាឡើយ ហើយពួកយើងក៏បានសិក្សាស្វែងយល់ចិត្តគ្នាបានច្រើនហើយដែរ។

បច្ចុប្បន្ន មាន សូនីតា បានចាប់ផ្តើមទទួលការងារសិល្បៈជាបណ្តើរៗឡើងវិញហើយ បន្ទាប់ពីនាងទើបតែបញ្ចប់ដំណើរកំសាន្តចុងក្រោយ នៅទីក្រុងបារីស ប្រទេសបារាំង។

តារាស្រីរូបនេះបញ្ជាក់ថា បច្ចុប្បន្ននាងចាប់ផ្តើមទទួលការងារជាថ្មីឡើងវិញហើយ ដើម្បីសន្សំប្រាក់សម្រាប់ដំណើរកំសាន្តនាចុងឆ្នាំនេះ។
ទោះជាយ៉ាងណាដំណឹងពីការមានគ្រួសារឆាប់ៗពី មាន សូនីតា នាពេលនេះក៏ទទួលបានការអបអរសាទរ និងជូនពរពីសំណាក់ទស្សនិកជន ជាពិសេសប្រិយមិត្តគាំទ្ររូបនាងផងដែរ៕ រក្សាសិទ្ធិដោយ ៖ សំណាង sv

×