ភ្នំពេញ ៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន បានធ្វើការកត់សម្គាល់ និងបានលើកទឹកចិត្តដល់ក្រុមការងារហិរញ្ញវត្ថុអាស៊ានពាក់ព័ន្ធ ឱ្យបន្តខិតខំបន្ថែមទៀត សំដៅសម្រេចបាននូវផែនការសកម្មភាពរបស់ខ្លួន និងគោលដៅយុទ្ធសាស្ត្រសម្រាប់ពិរុញ កិច្ចសហប្រតិបត្តិការ និងការធ្វើសមាហរណកម្មហិរញ្ញវត្ថុ និងរូបិយវត្ថុក្នុងតំបន់ ដើម្បីគាំទ្រដល់ការសម្រេចបាន នូវ ចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ ខាងមុខ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ានលើកទី ២៦, កិច្ចប្រជុំរួមរវាងរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ានលើកទី ៨ និងកិច្ចប្រជុំពាក់ព័ន្ធ, រាជធានីភ្នំពេញ ថ្ងៃទី ៧-៨ ខែមេសា ឆ្នាំ ២០២២ ដែលបានចេញផ្សាយនៅថ្ងៃទី១១ខែមេសា ឆ្នាំ ២០២២នេះ។

កាលពីថ្ងៃទី៧-៨ ខែមេសា ឆ្នាំ ២០២២, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំ កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ានលើកទី ២៦ កិច្ចប្រជុំរួមរវាងរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាល ធនាគារកណ្តាលអាស៊ានលើកទី ៨ និងកិច្ចប្រជុំពាក់ព័ន្ធ តាមរយៈប្រព័ន្ធវីដេអូ ដោយឯកឧត្តមអគ្គបណ្ឌិតសភាចា អូន ព័ន្ធមុនីគ្គ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ធ្វើជាសហប្រធាន និងមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារ កណ្ដាលអាស៊ាន, អគ្គលេខាធិការអាស៊ាន, ប្រធាន និងតំណាងជាន់ខ្ពស់របស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដូចជា ធនាគារពិភពលោក (WB), មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ធនាគារវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB), និងការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន (AMRO) ព្រមទាំងក្រុម ប្រឹក្សាធុរកិច្ច ។ កិច្ចប្រជុំបានពិនិត្យ និងផ្លាស់ប្ដូរយោបល់លើស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងតំបន់ និងពិភពលោក ដោយផ្តោតលើហានិភ័យ, បញ្ហាប្រឈម, កាលានុវត្តភាព និងជម្រើសវិធានការគោល នយោបាយនានាដើម្បីឆ្លើយតបលើវឌ្ឍនភាព និងទិសដៅបន្តនៃកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ាន, សំដៅ ធានាឱ្យបាននូវការធ្វើសមាហរណកម្មហិរញ្ញវត្ថុឱ្យកាន់តែស៊ីជម្រៅ និងបន្តកសាងភាពធន់នៃប្រព័ន្ធហិរញ្ញវត្ថុនៅ ក្នុងតំបន់ ។
ដើម្បីគាំទ្រដល់មូលបទរួមរបស់កម្ពុជា, ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២, “អាស៊ានរួមគ្នាធ្វើ+ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” (ASEAN ACT.: Addressing Challenge Together), ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់អាទិភាពចំនួន ៣ សម្រាប់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ាន រួមមាន+ (១). ការស្តារ ឡើងវិញ (Recovery), (២). ការកសាងភាពធន់ (Resiliency), និង (៣), ការរួបរួមគ្នា (Togetherness) ។ ផ្នែកលើអាទិភាពទាំង ៣ នេះ កម្ពុជានឹងយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងកិច្ចសហការរវាងសមាជិកអាស៊ាន ឱ្យកាន់តែស្ថិតរមួត ដើម្បីរួមគ្នាលើកកម្ពស់ការអនុវត្តសកម្មភាពពាក់ព័ន្ធ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានា ទាំងក្នុងតំបន់ និងសកលលោក ដូចជា ការជំរុញកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោត, ការធ្វើឱ្យស៊ីជម្រៅនូវសមាហរណកម្មហិរញ្ញវត្ថុអាស៊ាន និងជាមួយដៃគូ ការពន្លឿនការអនុវត្តប្រព័ន្ធទូទាត់ឆ្លងដែនក្នុងតំបន់, ការជំរុញ ហិរញ្ញវត្ថុប្រកបដោយចីរភាព (Sustainable Finance) ដើម្បីកៀវតរហិរញ្ញប្បទានបន្ថែមសម្រាប់ការស្តារសេដ្ឋ កិច្ច និងការអភិវឌ្ឍតំបន់ប្រកបដោយចីរភាព ការធានាឱ្យបាននូវស្ថិរភាពហិរញ្ញវត្ថុក្នុងតំបន់ និងការកាត់បន្ថយ តម្លាតនៃការអភិវឌ្ឍក្នុងវិស័យហិរញ្ញវត្ថុឌីជីថល និងហិរញ្ញវត្ថុប្រកបដោយចីរភាព ។

នៅក្នុងកិច្ចពិភាក្សាជាមួយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ, រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាល អាស៊ាន បានធ្វើការកត់សម្គាល់ពីការងើបឡើងនៃសេដ្ឋកិច្ចពិភពលោកក្នុងកំណើន ៤.៤ ភាគរយ (ព្យាករណ៍ដោយ IMF) និងសេដ្ឋកិច្ចអាស៊ានក្នុងកំណើនប្រមាណ ៥.១ ភាគរយ (ព្យាករណ៍ដោយ AMRO) ក្នុងឆ្នាំ ២០២២ នេះ ។ ជាមួយគ្នានេះ, កិច្ចប្រជុំក៏បានកត់សម្គាល់ពីហានិភ័យមួយចំនួន ដែលកំពុងជះឥទ្ធិពលអវិជ្ជមានមកលើសន្ទុះន ការស្ដារសេដ្ឋកិច្ចតំបន់ ដូចជា ការបន្តរីករាលដាលនៃវីរុសថ្មីៗនៃជំងឺកវី+១៩, ការបន្ទុចបង្អាក់នៃខ្សែច្រវាក់ផ្គត់ផ្គង់, បញ្ហាសង្គ្រាមនៅតំបន់អឺរ៉ុបខាងកើត, ការកើនឡើងខ្ពស់នៃអតិផរណា និងការប្រែប្រួលអាកាសធាតុ ជាដើម ។ ក្នុងបរិបទនេះ, ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិបានផ្តល់នូវអនុសាសន៍មួយចំនួន ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ សំដៅជំរុញការស្ដារសេដ្ឋកិច្ចប្រកបដោយចីរភាព និងភាពធន់ រួមមាន៖ (១). ការពង្រឹងការតភ្ជាប់ពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ (២). ការជំរុញការចាប់យកកាលានុវត្តភាពពីឌីជីថលូ នីយកម្ម និង (៣). ការកៀតរហិរញ្ញប្បទានក្នុងស្រុកសម្រាប់ការស្តារកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការជំរុញ ការវិនិយោតពីវិស័យឯកជនដើម្បីពន្លឿនការអភិវឌ្ឍបៃតង ។ល។
បន្ថែមពីនេះ, អង្គប្រជុំក៏បានធ្វើការកត់សម្គាល់លើវឌ្ឍនភាពសំខាន់ៗ ក្រោមកិច្ចសហប្រតិបត្តិការ និង សមាហរណកម្មហិរញ្ញវត្ថុ និងរូបិយវត្ថុអាស៊ាន ផងដែរ ដូចជា+ (១). ការអនុម័តយន្តការផ្តល់ហិរញ្ញប្បទានបៃតង អាស៊ាន (ASEAN Catalytic Green Finance Facility-ACGF) ក្រោមមូលនិតិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន (AIF) ដែលជាយន្តការផ្តល់ហិរញ្ញប្បទានអចិន្ត្រៃយ៍ បន្ទាប់ពីដំណើរការសាកល្បងអស់រយៈពេលបីឆ្នាំ, (២). ការ ដាក់ចេញនូវឯកសារ ASEAN Taxonomy-Version 1 ដើម្បីជំរុញហិរញ្ញវត្ថុប្រកបដោយចីរភាពក្នុងតំបន់, (៣). ការអនុវត្តប្រព័ន្ធឆ្លងកាត់តយអាស៊ាន និងប្រព័ន្ធបញ្ឈរតែមួយអាស៊ាន ដើម្បីបន្តលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ឆ្លងដែន, (c). ការបន្តបញ្ចប់ បន្ថែមលើការចរចារ និងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងទ្វេភាគី ស្តីពីការចៀសវាង ការយកពន្ធត្រួតគ្នា (DTA), (៥). ការអនុវត្តកម្មវិធីធានារ៉ាប់រងលើហានិភ័យគ្រោះមហន្តរាយអាស៊ាន (ADRFI) ដំណាក់កាលទី ២ និង (៦)、 ការសម្រេចបាននូវការអនុវត្តប្រព័ន្ធទូទាត់ QR កូដឆ្លងដែនទ្វេភាគី រវាងសមាជិក អាស៊ានមួយចំនួន ។

ផ្អែកលើចក្ខុវិស័យរបស់អាស៊ានក្នុងការឆ្ពោះទៅរកសេដ្ឋកិច្ចកាបួនទាប (Low-carbon Economy) និង ការអភិវឌ្ឍប្រកបដោយចីរភាព, រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន បានទទួលស្គាល់ពី ភាពចាំបាច់ក្នុងការបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការបន្ថែម លើការជំរុញរបៀបវារៈពាក់ព័ន្ធនឹងហិរញ្ញវត្ថុប្រកប ដោយចីរភាព (Sustainable_Finance) សម្រាប់ឆ្នាំ ២០២២ នេះ ដោយផ្តោតលើការងារអាទិភាពមួយចំនួន រួមមាន+ (១).ការបន្តរៀបចំ ASEAN Taxonomy ដើម្បីជាឯកសារគោលក្នុងការដឹកនាំវិស័យហិរញ្ញវត្ថុអាស៊ាន ឆ្ពោះទៅរកការអនុវត្តហិរញ្ញវត្ថុប្រកបដោយចីរភាព(២). ការបង្កើតស្ដង់ដារសញ្ញាបណ្ណភ្ជាប់និរន្តរភាព (Sustainabilitylinked_Bond Standard) ដើម្បីជួយប្រទេសមានការអភិវឌ្ឍតិចតួចក្នុងការបោះផ្សាយសញ្ញាបណ្ណបៃតង និងចីរភាព ដែលនេះគឺជាសមិទ្ធផលអាទិភាពមួយសម្រាប់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជាផងដែរ និង (៣). ការជំរុញ ការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់ក្នុងការគាំទ្រ និងអនុវត្ត ហិរញ្ញវត្ថុប្រកប ដោយចីរភាព (Sustainable Finance) ក្នុងតំបន់អាស៊ាន ។
ក្នុងអំឡុងពេលនៃ កិច្ចប្រជុំរួមរវាងរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលអាស៊ាន លើកទី ៨ នេះ, អង្គប្រជុំក៍បានជួបពិភាក្សាជាមួយវិស័យឯកជន រួមមាន+ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន, ក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក-អាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចសហគមន៍អឺរ៉ុប-អាស៊ាន ផងដែរ។ កិច្ចពិភាក្សាបានផ្ដោតលើ ប្រធានបទមួយចំនួន រួមមាន+ (១)ការលើកកម្ពស់បរិយាកាសហិរញ្ញវត្ថុ និងវិនិយោគក្នុងតំបន់, (២). ផលប៉ះ ពាល់នៃភាពតានតឹងភូមិសាស្ត្រនយោបាយមកលើសេដ្ឋកិច្ចតំបន់, (៣).ការជំរុញហិរញ្ញវត្ថុប្រកបដោយចីរភាព និង (៤). ការអនុវត្តឌីជីថលក្នុងប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងវិស័យហិរញ្ញវត្ថុ ។ តាមរយះកិច្ចពិភាក្សានេះ, វិស័យឯកជនបានស្នើសុំសមាជិកអាស៊ាន ផ្តោតកិច្ចសហប្រតិបត្តិការលើការបន្តកែលម្អបរិយាកាសវិនិយោគ ឱ្យ កាន់តែមានភាពងាយស្រួយបន្ថែមទៀតសម្រាប់វិស័យឯកជន ក្នុងការចូលរួមផ្ដល់ហិរញ្ញប្បទានសម្រាប់អភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើអន្តរកាលថាមពល (Energy Transition), ជំរុញការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងតំបន់ពិសេសលើការទូទាត់ឆ្លងដែន និងពន្លឿនប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល ដើម្បីលើក កម្ពស់សមត្ថភាពប្រកួតប្រជែងរបស់អាស៊ានឱ្យកាន់តែខ្លាំងក្លាជាងមុន ។
ជារួម, រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន បានធ្វើការកត់សម្គាល់ និងវាយ តម្លៃខ្ពស់ចំពោះសមិទ្ធិផល និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ាន ដែលសម្រេចបានចាប់តាំងពី កិច្ចប្រជុំចុងក្រោយរបស់ខ្លួនក្នុងឆ្នាំកន្លងទៅ និង បានលើកទឹកចិត្តដល់ក្រុមការងារហិរញ្ញវត្ថុអាស៊ានពាក់ព័ន្ធ ឱ្យ បន្តខិតខំបន្ថែមទៀត សំដៅសម្រេចបាននូវផែនការសកម្មភាពរបស់ខ្លួន និងគោលដៅយុទ្ធសាស្ត្រសម្រាប់ពិរុញ កិច្ចសហប្រតិបត្តិការ និងការធ្វើសមាហរណកម្មហិរញ្ញវត្ថុ និងរូបិយវត្ថុក្នុងតំបន់ ដើម្បីគាំទ្រដល់ការសម្រេចបាន នូវចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ ខាងមុខ។

ជាកិច្ចបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី សហប្រធានអង្គប្រជុំបានសំដែងនូវ អំណរគុណចំពោះបណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលអាស៊ាន, អគ្គលេខាធិការអាស៊ាន, ប្រធាន និងតំណាងជាន់ខ្ពស់នៃស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ក៏ដូចជាក្រុមប្រឹក្សាធុរកិច្ច ដែលបានផ្តល់ការគាំទ្រដល់ ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ក្នុងឆ្នាំ ២០២២ នេះ និងបានចូលរួមមតិយោបល់យ៉ាងផុសផុល ក្នុងកិច្ច ពិភាក្សាដែលនាំឱ្យកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ានលើកទី ២៦, កិច្ចប្រជុំរួមរវាងរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាល ផនាគារកណ្តាលអាស៊ានលើកទី ៨ និងកិច្ចប្រជុំពាក់ព័ន្ធនេះប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានផ្លែផ្កាដូច បានគ្រោងទុក ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី