ដូចដែលប្រិយមិត្តបានទទួលជ្រាបរួចហើយ អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya អ្នកលក់ឡេដ៏ល្បីឈ្មោះម្នាក់ និងលោក ហេង គីមហៀង បានសម្រេចចិត្តដឹកដៃគ្នាចូលរោងការតាមប្រពៃណីខ្មែរ កាលពីអំឡុងខែធ្នូ ឆ្នាំ២០២១។ ការសម្រេចចូលរោងការនេះរបស់ Love Riya គឺធ្វើឡើងបន្ទាប់ពីអ្នកមេម៉ាយកូន១រូបស្រស់រូបនេះ និងលោក ដេន សូនី ហៅថាប្រូសូនី បានបែកគ្នាមិនដល់ជាង១ខែផង ព្រោះតែអ្នកទាំងពីររស់នៅមិនចុះសម្រុងគ្នា ដោយតែងតែឈ្លោះគ្នាហើយក៏ត្រូវគ្នាវិញញឹកញាប់រាប់មិនអស់ ធ្វើឲ្យមហាជនហួសចិត្តជាខ្លាំង ហើយនៅទីបំផុត ក៏ហែកហួរគ្នាខ្លាំងៗតែម្តង។
ពិតណាស់ ជឿថា ប្រិយមិត្តក៏បានដឹងដែរថា លោក សូនី ត្រូវបានមនុស្សមួយចំនួនចោទប្រកាន់ថា ព្យាយាមចូលក្នុងជីវិត Love Riya ព្រោះតែសម្លឹងឃើញទ្រព្យសម្បត្តិរបស់អ្នកលក់ឡេរូបនេះប៉ុណ្ណោះ ។ តែទោះជាយ៉ាងណា ក្រោយឃើញគេរិះគន់ចោទប្រកាន់បែបនេះ លោក សូនី ក៏បានចេញវីដេអូបដិសេធដោយលោកបានប្រាប់ទៅវិញឲ្យដឹងថា លោកក៏មានផ្ទះសម្បែង លុយ ឡានទំនើប មានមុខរបររកស៊ីត្រឹមត្រូវ ហើយក៏មិនខ្វះអ្នកស្រឡាញ់ទេ សូម្បីតែអ្នកនៅអាមេរិក ប៉ុន្តែ ចាប់ចិត្តស្រឡាញ់ Love Riya ព្រោះតែពេញចិត្តថា Riya ជាមនុស្សស្រីពូកែរកស៊ី។
ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺថ្មីៗនេះ ខណៈពេល Love Riya កំពុង Live ផ្អែមល្ហែមជាមួយប្តីសុខៗ ស្រាប់តែលោក សូនី ចូលខមិនទារលុយ ដោយជេរពាក្យប៉ុន្មានម៉ាត់កប់ៗបែបនេះថា៖ «សងលុយអញ, សងការខូចខាតអញ»។
តែទន្ទឹមនោះផងដែរ គេក៏បានឃើញហ្វេនៗ បានខមិនប្រាប់ Love Riya ថា «គេឃើញបងមានសេចក្តីសុខ គេឆ្កឹះបងឯងចឹងឯង អោយបងក្តៅក្រហាយ, វាច្រណែនយើង បានវាជេរយើង កុំតបអូន!,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





