Friday, May 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃីង សាន់ ត្រៀមចូលស្តីដណ្ដឹង វ៉ាន់ វីតា នៅខែក្រោយ

ភ្នំពេញ ៖ តារាចម្រៀងវ័យក្មេងលោក ឃីង សាន់ បានបង្ហោះសារដ៏គួរឲ្យភ្ញាក់ផ្អើល ដោយលោកត្រៀមចូលស្តីតារាសម្តែងនាង វ៉ាន់ វីតា នាខែក្រោយនេះ ពោលក្រោយពិធីបុណ្យចូលឆ្នាំរួច។

សារដែលបានបង្ហោះតាមគណនេយ្យហ្វេសប៊ុករបស់លោក ដោយអមជាមួយរូបភាពជាមួយ វ៉ាន់ វីតា នោះបញ្ជាក់យ៉ាងច្បាស់ថា ខែ៤ចូលឆ្នាំខែ៥ចូលស្ដី Uon Vann Vita ។

តាមរយៈសារខាងលើនេះគេនៅមិនទាន់ដឹងច្បាស់ទេថា លោក ឃីង សាន់ គ្រាន់តែជាការលលេងឬពិតយ៉ាងណានោះឡើយ ខណៈពេលដែលតារាប្រុសរូបនេះនៅមិនទាន់បានបញ្ជាក់ ជាវិជ្ជមានណានៅពេលមានការសាកសួរពីមហាជន។

យ៉ាងណាកន្លង តារាចម្រៀងនាង វ៉ាន់ វីតា ក៏ធ្លាប់បានទទួលពីទំនាក់ទំនងក្រៅឆាកជាមួយតារាចម្រៀងលោក ឃីង សាន់ ដែរ ក្នុងពេលទំនាក់ទំនងរបស់ពួកគេក៏ទទួលបានការដឹងលឺពីចាស់ៗទាំងសងខាងផងដែរ។

អស់រយៈពេលជាង២ឆ្នាំហើយដែលតារាសម្តែងស្រីវ៉ាន់ វីតា និងតារាចម្រៀង ឃីង សាន់ បានស្គាល់គ្នា និងចាប់ផ្តើមចាប់ដៃគូសម្តែងរួមគ្នា។ ពួកគេបានបង្កើតភាពស្និទ្ធស្នាលដែលគេអាចមើលដឹងថាជាស្នេហាយុវវ័យដែលកំពុងដុះពន្លក។

តារាស្រីវ័យក្មេងរូបនេះធ្លាប់លើកឡើងថា លោកឃីង សាន់ ជាបុរសល្អមានចិត្តអំណត់ តស៊ូ យកចិត្តទុកដាក់នាង មានសីលធម៌ ចំពោះមនុស្សជុំវិញខ្លួន។ នាងថាកន្លងមកការស្រលាញ់រាប់អានគឺដូចបងប្អូនដែរ ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃនាងកាន់តែមើលឃើញទង្វើល្អរបស់ ឃីង សាន់ ថានៅវ័យក្មេងមែន ប៉ុន្តែមានអត្តចរិកបែបមនុស្សចាស់ទុំ។ នាងថាត្រឹមតែជាការស្វែងយល់ចិត្តគ្នាប៉ុណ្ណោះក្រោមការដឹងលឺពីចាស់ទុំ ហើយនាងក៏មិនរំលងប្រពៃណីនោះដែរ។ តារាស្រីរូបនេះលើកឡើងថា នាងនៅក្មេងមិនបានគិតលើរឿងស្នេហាសំខាន់ទេ គឺការងារ និងការសិក្សាជាអ្វីដែលនាងផ្តោត ប៉ុន្តែការដែលមានមនុស្សល្អនៅជិតមើលថែកាន់តែធ្វើឲ្យនាងកក់ក្តៅ។

ចំណែកលោក ឃីង សាន់ វិញក៏ធ្លាប់លើកឡើងដែរថា លោកពេញចិត្ត វីតា ជាក្មេងល្អមានចិត្តអំណត់ រួសរាយ រាក់ទាក់ និងចេះផ្តល់តម្លៃមនុស្សជុំវិញខ្លួន ពិសេសក្រុមគ្រួសារនាងក៏សុទ្ធតែជាមនុស្សល្អស្រលាញ់រាប់អានលោកដូចជាបងប្អូនកូនក្មួយដែរ ហើយលោកគោរពស្រឡាញ់ក្រុមគ្រួសារវីតា ដូចគ្រួសារខ្លួនឯងដែរ។ លោកថាសម្រាប់ថ្ងៃក្រោយយ៉ាងណាគឺត្រូវមើលនិស្ស័យ និងសំណាងទៅចុះ៕ រក្សាសិទ្ធិដោយ ៖ សំណាង sv

×