តូក្យូ៖ ការធ្លាក់ចុះថ្លៃនៃប្រាក់យ៉េននាពេលថ្មីៗនេះគឺមកពីកត្តាមូលដ្ឋានគ្រឹះ(Fundamentals) និងមិនមានហេតុផលណាមួយដែលប្រទេសជប៉ុន ត្រូវតែផ្លាស់ប្តូរគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួន រួមទាំងបញ្ចុះអត្រាការប្រាក់ទាបបំផុតរបស់ធនាគារកណ្តាលនោះទេ។ នេះបើតាមមន្ត្រីជាន់ខ្ពស់របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។
រូបិយប័ណ្ណយ៉េនបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលពីរទសវត្សរ៍ធៀបនឹងប្រាក់ដុល្លារ ស្របពេលដែលធនាគារកណ្តាលជប៉ុន (BOJ) បន្តការពារគោលនយោបាយអត្រាទាបបំផុតរបស់ខ្លួន ផ្ទុយជាមួយនឹងការកើនឡើងនូវឱកាសនៃការដំឡើងអត្រាការប្រាក់ដ៏ខ្លាំងក្លាដោយធនាគារកណ្តាលអាមេរិក។
លោក Sanjaya Panth អនុប្រធាននាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិករបស់ IMF បានប្រាប់រ៉យទ័រកាលពីល្ងាចថ្ងៃពុធថា “អ្វីដែលយើងកំពុងមើលឃើញរហូតមកដល់ពេលនេះលើប្រាក់យ៉េនត្រូវបានជំរុញដោយមូលដ្ឋានគ្រឹះ”។ “ការបង្កើតគោលនយោបាយសេដ្ឋកិច្ចគួរតែបន្តពិនិត្យមើលមូលដ្ឋានគ្រឹះ។ យើងមិនឃើញហេតុផលណាមួយក្នុងការផ្លាស់ប្តូរគោលនយោបាយសេដ្ឋកិច្ចទេ ព្រោះអ្វីដែលកំពុងកើតឡើងនៅពេលនេះឆ្លុះបញ្ចាំងពីមូលដ្ឋានគ្រឹះ”។
នៅពេលត្រូវបានសួរថាតើការធ្វើអន្តរាគមន៍រូបិយបណ្ណប្រាក់យ៉េនដោយអាជ្ញាធរជប៉ុននឹងមានភាពយុត្តិធម៌ដែរឬទេ លោកPanth បាននិយាយថាជំហរគោលនយោបាយបច្ចុប្បន្នគឺសមរម្យ ដោយសារលក្ខខណ្ឌនៅក្នុងទីផ្សារប្តូរប្រាក់បរទេសមិនមានសណ្តាប់ធ្នាប់។ នៅពេលដែលមានការជំរុញប្រាក់
យ៉េនក្នុងការគាំទ្រដល់ការនាំចេញ ប្រាក់យ៉េនមានភាពទន់ខ្សោយ ហើយវាបានបង្កើតនូវក្តីបារម្ភសម្រាប់អ្នកបង្កើតគោលនយោបាយរបស់ជប៉ុន ដោយសារវាបានធ្វើឱ្យមានអតិផរណាលើការកើនឡើងថ្លៃនៃការនាំចូលម្ហូបអាហារ និងប្រេងឥន្ធនៈ។
ទីផ្សារមានភាពសម្បូរបែបជាមួយនឹងការរំពឹងទុក ប្រទេសជប៉ុនអាចធ្វើអន្តរាគមន៍ទប់ទល់ទៅនឹងការធ្លាក់ចុះបន្ថែមទៀតនៃប្រាក់យ៉េន ដូចជាដោយធ្វើអន្តរាគមន៍រូបិយប័ណ្ណទិញយ៉េន ដំឡើងអត្រាការប្រាក់។ លោក Panth បានបន្តថា៖ «ដូចដែលអ្នកដឹងហើយ ប្រាក់យ៉េនចុះថ្លៃមិនមានផលអាក្រក់ពេកទេសម្រាប់ប្រទេសជប៉ុនទេ។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះវាប៉ះពាល់ដល់ប្រជាជនជប៉ុន៕ ប្រភព៖រ៉យទ័រ