Saturday, January 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នីឡា បញ្ជាក់ហេតុផល រឿងពពោះមុនរៀបការ

ភ្នំពេញ ៖ មួយរយៈចុងក្រោយនេះមហាជន បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលគេបានលេចលឺថា តារាកំប្លែងវ័យក្មេងនាង នីឡា កំពុងពពោះប្រមាណជា៥ខែទៅហើយ បន្ទាប់ពីនាងទើបតែចូលរោងការបានប្រមាណជាង១ខែប៉ុណ្ណោះ ដែលនោះមានន័យថា តារារូបនេះពពោះមនឲុនរៀបការទៅទៀត។

យ៉ាងណា នីឡា បានលើកឡើងហេតុផលមួយដែលនាងត្រូវសម្រេចមានកូនជាមួយស្វាមីនៅមុនពិធីរៀបការមកដល់ ហើយនាងនឹងមិនខ្លាចការរិះគន់ពីមហាជននោះឡើយ ត្បិតនាងបានធ្វើរឿងដោយសារនាងមានបញ្ហាសុខភាព ដែលអាចធ្វើឲ្យនាងនឹងមិនមានកូនតាមបំណង។

តាមរយៈវីដេអូLive តាមហ្វេសប៊ុក នីឡា បានលើកឡើងថា ការដែលនាងមានកូនមុនការ ក៏ព្រោះនាងជួបបញ្ហាសុខភាពខ្លាំង ទាំងនៅក្មេង ដោយពេលទៅពិគ្រោះជាមួយពេទ្យ ពេទ្យប្រាប់ថា នាងមានឈាមក្ដៅ នោះជាហេតុឲ្យនាងមានភាគរយតិចណាស់ក្នុងយកកូន។

លោកបញ្ជាក់ថា ប៉ុន្តែមួយរយៈចុងក្រោយនេះនៅពេលប្លែកក្នុងខ្លួន និងពិនិត្យទៅឃើញថាមានបុត្រនោះ នាងនិងគ្រួសារពិតជារំភើបណាស់ មួយវិញទៀត ក៏ដោយសារ នាងដឹងខ្លួនថាមានសុខភាពមិនល្អ ដូច្នេះក៏សម្រេចថាបើអាច យកកូនពីក្មេងតែម្ដងទៅ ព្រោះនាងមិនប្រាកដថាពេលចាស់ទៅ សុខភាពនាងនឹងប្រែប្រួលយ៉ាងណាទៀតនោះឡើយ។
យ៉ាងណា នីឡា គិតថា គ្រប់គ្នាមិនអាចវាយតម្លៃមនុស្សតែសម្បកក្រៅបានទេ ដោយសារនាងពិតជាមានហេតុផលផ្ទាល់ខ្លួនមែន ទើបនាងសម្រេចធ្វើរឿងបែបនេះ។

គួបញ្ជាក់ថា នីឡា បានសម្រេចចូលរោងការកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ជាមួយនឹងស្វាមីរូបសង្ហាលោក ស៊ុត សក្ការៈ នៅសណ្ឋាគារសុខា ក្រុងភ្នំពេញ។
ថ្ងៃពិសេសរបស់នីឡា ក៏មានការចូលរួមពីសំណាក់តារាៗជាច្រើននាក់ដែរ ក្នុងនោះភាគច្រើនសុទ្ធតែជាអ្នកមានមុខមិនធម្មតាក្នុងវិស័យសិល្បៈ ជាច្រើននាក់។

តាមពិតកញ្ញា នីឡា និងគូដណ្ដឹង មានគម្រោងរៀបការតាំងពីឆ្នាំ២០១៩ ប៉ុន្ដែដោយសារបញ្ហាជំងឺកូវីដ-១៩ អូសបន្លាយ ពិធីមង្គលការក៏អូសបន្លាយទៅតាមនោះដែរ។

ទោះជាយ៉ាងណា ត្បិតមានអ្នករិះគន់ ប៉ុន្តែគេសង្កេតឃើញមានទស្សនិកជន ជាពិសេសអ្នកគាំទ្របាននាំគ្នាលើកទឹកចិត្ត និងជូនពរឲ្យនាង និងកូនក្នុងផ្ទៃមានសុខភាពរឹងមាំ និងសម្រាលកូនដំបូងរបស់នាងប្រកបដោយជោគជ័យ ដើម្បីរិតចំណងអាពាហ៍ពិពាហ៍របស់នាងនិងស្វាមីកាន់តែមានភាពផ្អែមល្ហែម និងរឹងមាំបន្ថែមទៀត៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×