Saturday, January 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តីម្នាក់សម្រេចបញ្ចប់ជីវិតខ្លួនឯង នៅក្នុងបន្ទប់ជួល បន្សល់ទុកនៅកូនតូចកំព្រា

ភ្នំពេញ ៖ ស្រ្តីម្នាក់ប្រកបរបរជាអ្នកបោកអ៊ុត និងកែសម្ផស្ស បានសម្រេចបញ្ចប់ជីវិតខ្លួនឯង ដោយយកក្រម៉ាច.ង.កនៅនឹងធ្នឹមឡៅតឿ ស.ម្លាប់ខ្លួនក្នុងបន្ទប់ជួលបន្សល់ទុកនៅកូនកំព្រា២នាក់។

ហេងុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៧និង០០នាទីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ស្ថិតក្នុងបន្ទប់ជួលលេខ២ ក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ គន្ធាភេទស្រី អាយុ៤០ឆ្នាំ មុខរបរ បោកអ៊ុតនិងកែសម្ផស្ស បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល លេខ២ ក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ មានស្រុកកំណើត នៅខេត្តកំពង់ចាម។

យោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅជាប់និងកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា រាល់ថ្ងៃគាត់តែងតែឃើញស្រ្តីរងគ្រោះ បើកទ្វារលក់ដូរបោកអ៊ុតខោអាវ និងកែសម្ផស្សឲ្យភ្ញៀវដូចសព្វមួយដង ក្រោយមកអ្នករស់នៅជិតខាងនាំគ្នាឆ្ងល់ មិនឃើញស្រ្តីរងគ្រោះរូបនោះ បើកទ្វារលក់ដូរ និងមិនចេញពីបន្ទប់ជួលរយៈពេល២ថ្ងៃ ក្រោយមកពួកគេនាំគ្នាឆ្ងល់ រួចដើទៅអើតមើលនៅក្នុងបន្ទប់ តែមិនឃើញក៏នាំគ្នាគាស់ទ្វារ និងវាយបំបែកសោរបន្ទប់ ចេញហើយនាំគ្នាចូលទៅមើលក្នុងបន្ទប់ ស្រាប់តែឃើញស្រ្តីរងគ្រោះ បានយកក្រម៉ាច.ង.កជាប់នៅនិងធ្នឹមឡៅតឿ ស្លា.ប់បាត់ទៅហើយ បន្ទាប់មកប្រជាពលរដ្ឋជិតខាង នាំគ្នាភ័យស្លន់ស្លោ ក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកពិនិត្យភ្លាមៗ។

ក្រោយពីសមត្ថកិច្ចមូលដ្ឋាន សង្កាត់ចោមចៅទី២ ចុះមកដល់យកខ្សែហ៊ុមព័ទ្ធជុំវិញបន្ទប់កើតហេតុ រួចក៏រាយការណ៍ទៅខាងកម្លាំងសមត្ថកិច្ចជំនាញ កោសល្យវិច័យ ឱ្យចុះមកពិនិត្យទៅលើសព។ ក្រោយពីសមត្ថកិច្ចជំនាញកោសល្យវិច័យ ពិនិត្យរួចដោយបញ្ជាក់ថា ស្រ្តីរងគ្រោះស្លា.ប់ដោយសារច.ង.កពិតប្រាកដមែន។ បន្ទាប់មកធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យ នៅឯស្រុកកំណើតខេត្តកំពង់ចាម ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×