Thursday, May 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជម្រះបណ្តឹងឧទ្ធរណ៍ ជនជាតិចិនតៃវ៉ាន់២នាក់ ជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនគ្រឿងញៀនឆ្លង ដែនពីហុងកុង មកកម្ពុជា តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ

ភ្នំពេញ : សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២២ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍របស់ជនជាប់ចោទជនជាតិចិនតៃវ៉ាន់ ចំនួន ២នាក់ ជាប់ពាក់ព័ន្ធនឹងកាជួញដូរ និង ដឹកជញ្ជូន គ្រឿងញៀនឆ្លងដែន ពីហុងកុងឆ្ពោះមកកម្ពុជា ប្រព្រឹត្តនៅចំណុចច្រក អាកាសយានដ្ឋានអន្តរជាតិភំ្នពេញកាលពីអំឡុង ឆ្នាំ ២០១១ ។

លោក សួស សំអាត ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែង្យដឹងថា ជនជាប់ចោទ ២នាក់ខាងលើមានឈ្មោះ ៖ ទី១-ឈ្មោះ TSENG CHISHEN ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាងិចិនតៃវ៉ាន់ ។ ទី២-ឈ្មោះ LIN WEN PIN អាយុ ២៩ឆ្នាំ ជនជាតិ តៃវ៉ាន់ ។

នៅក្នុងសំណុំរឿងក្តីនេះជនជាប់ចោទទាំង២នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃទី១៨ ខែ កញ្ញ ឆ្នាំ ២០១២ កាត់ទោស ទី ១-ឈ្មោះ Tseng Chishen ដាក់ពន្ធនាគាកំណត់ ២៨ឆ្នាំ និងពិន័យ ៨០ លានរៀល ។ និងទី ២- ឈ្មោះ LIN WEN PIN ដាក់ពន្ធនាគាកំណត់ ២៥ ឆ្នាំ និង ពិន័យ ៥០ លានរៀល សម្រាប់បង់ចូលថវិការដ្ឋ ពីបទ: “ដឹកជញ្ជូន និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

តែឈ្មោះ LIN WEN PIN បានប្តឹងឧទ្ធរណ៍។ ចំណែកឈ្មោះ Tseng Chishen អាយុ ៣២ឆ្នាំ មិនបានប្តឹងឧទ្ធរណ៍ទេ ។
ពួកគេ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១១ នៅច្រកអាកាសយានដ្ឋានអន្តរជាតិភំ្នពេញ ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចកងរាជអាវុធហត្ថ ដកហូតបាន គ្រឿងញៀនពណ៌ ស ទម្ងន់ ១០៤១,៣ ក្រាម ដែលលាក់នៅបាតកេសពួកគេ។
សំណុំរឿងក្តីនេះ, សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានលើកពេលប្រកាសសាលដីកា នៅព្រឹកថ្ងៃទ ១៣ ខែ ឧសភា ឆ្នាំ ២០២២៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×