Saturday, January 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពេជ្រ សោភា ដាក់ចំៗទៅកាន់អ្នកយករូបរៀបការចាស់ របស់នាងមកបង្ហោះ

ភ្នំពេញ ៖ តារាចម្រៀងនាង ពេជ្រ សោភា បានធ្វើការឆ្លើយតបយ៉ាងចំៗទៅកាន់អ្នកដែលបានយករូបថតរៀបការចាស់របស់នាងមកបង្ហោះឡើងវិញ លើបណ្តាញសង្គមហ្វេសប៊ុក។

តាមរយៈវីដេអូខ្លីដែលបានបង្ហោះតាមហ្វេសប៊ុក ពេជ្រ សោភា បានលើកឡើងថា អ្នកណានេះអីក៏សាហាវយង់ឃ្នងម្លេះ យករូបថតអាពាហ៍ពិពាហ៍របស់ខ្ញុំបង្ហោះ បង្ហោះដើម្បីអ្វីទៅ ដើម្បីការចាប់អារម្មណ៍មែនទេ។
នាងថា ចង់ផុសផុសទៀតទៅចឹង យ៉ាងណាខ្ញុំក៏ធ្លាប់ក្រាបក្បាលដល់កន្ទេល ទទួលផ្លាស្លាពីមេបាចាស់ទុំត្រឹមត្រូវ ហើយរាល់ថ្ងៃនឹងគឺមេម៉ាយមានខាន់ស្លាមិនខ្វល់ពីរឿងគេទេ ខ្លាចអត់អង្ករច្រកឆ្នាំង។ហើយអ្នកផុសវីដេអូនឹងមានអង្ករញាំនៅ មានលុយសល់នៅ បើនៅទេឈប់សិនទៅ រកលុយទៅមិនខឹងទេខ្លាចចាស់ អាយុ៣៩ទៅហើយនេះ។

តាមរយៈពាក្យសម្តីខាងលើនេះគេសង្កេតឃើញមានបណ្តាប្រិយមិត្ត គាំទ្ររូបនាងមួយចំនួនបានសម្តែងការគាំទ្រ នូវការលើកឡលងរបស់នាងនាពេលនេះ។
ពេជ្រ សោភា ក៏ទទួលបានការសសើរផងដែរពីរូបសម្រស់ថា នាងនៅតែស្រស់ស្អាត បើទោះបីជានាងជិតឈានដល់វ័យ៤០ឆ្នាំទៅហើយនោះក្តី។
តារាចម្រៀងក្នុងផលិតកម្មហង្សមាសនាង ពេជ្រ សោភា បានរៀបការជាមួយអាណិកជនខ្មែរមកពីអាមេរិកលោកឡៅ ឆលី កាល ពី ថ្ងៃទី៥ខែ កុម្ភៈឆ្នាំ២០១៥ និងបានចែកផ្លូវគ្នានៅឆ្នាំ២០១៦ ។

យ៉ាងណា ក្រោយពីបានភ្ជាប់ទំនាក់ទំនងស្នេហ៍ក្រៅឆាកជាមួយតារាសម្តែងរូបសង្ហាលោក ឆឹម សក្កដា មួយរយៈមក ស្នេហារបស់ក៏មិនបានសមប្រកបដូចគ្នា ដោយអ្នកទាំងពីរបានសម្រេចកាត់ផ្តាច់ចំណងទាក់ទងគ្នានេះវិញ៕ រក្សាសិទ្ធិដោយ ៖ សំណាងsv

×