Saturday, January 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អីយ៉ា ! ហែមថុន វិទិនី កីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជា ចូលប្រកួតបវរកញ្ញា

ភ្នំពេញ ៖ ដំណឹងមួយនេះត្រូវបាន លើកឡើងយូរហើយដែល លេចឭថា កីឡាការិនី មានរាងស្រឡូនរូបនេះ ដាក់គម្រោងមកប្រកួត ក្នុងវិស័យបវរកញ្ញា។ គេក៏មិននឹកស្មានថា វិទិនី មានចិត្តដល់ម្លឹង ហើយហ៊ានសម្រេចចិត្តសាកល្បង បង្អួតសម្រស់ប្រជែងគេឯង ដណ្តើមមកុដ។

ពិតណាស់កម្មវិធីប្រឡងបវរកញ្ញា មិនថាMiss Grand Miss Universe គឺពេលនេះនៅកម្ពុជាមានការពេញនិយមណាស់។ ទាក់ចិត្តទាំង អ្នកទស្សនា ទាំងអ្នកដាក់ពាក្យប្រកួត។ ជាពិសេសឃើញថា មាននារីវ័យឆ្លាតៗ ជាច្រើនរូបលេចមុខប្រកាសដាក់ពាក្យប្រឡង និងប្រកបដោយសមត្ថភាពពេញលេញ ទាំងកម្រិតសម្រស់ និងចំណេះដឹង ខុសពីច្រើនឆ្នាំមុន

ចំពោះ ហែម ថុនវិទិនី វិញនាងបានសម្រេចចិត្តមក ដាក់ពាក្យប្រឡងក្នុង កម្មវិធីប្រឡង បវរកញ្ញាចក្រវាឡ។ នាងបានសង្កេត និងពិនិត្យមើលលក្ខខណ្ឌ ផ្សេងៗរួចរាល់ដើម្បីប្រកួត។ នេះជាបទពិសោធន៍ថ្មីមួយ ទៀតដែលមកសាកល្បង។ អ្នកតាមដានក៏មើលឃើញថា នាងមានរូបសម្បត្តិ ដងខ្លួនស័ក្តិសមដំបង ឯកម្ពស់វិញក៏មើលទៅត្រូវខ្នាតតែម្តង៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

×