Friday, May 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អេដា គ្រោងរៀបការជាមួយ អាណិកជនអាមេរិកឆាប់ៗ បើស្ថានភាពកូវីដ កាន់តែរសាយ

ភ្នំពេញ ៖ អ្នកនាង អេដា បានរីករាយក្នុងចិត្ត ពន់ពេកក្រោយពេល ម្ចាស់ចិត្តរបស់ខ្លួន បានផ្តល់តម្លៃ រហូតចាត់ចែងជាពិធី ដូនតា អោយគេឯងបានឃើញ ដែលនេះជាការចង់បាន គ្រប់ស្ត្រីខ្មែរគ្រប់រូប។ អេដា បានភ្ជាប់ពាក្យរួចហើយ ដោយមានលក្ខណៈធំដុំ ហើយមើលទៅ នាង ហាក់ជឿជាក់ថា ស្នេហាមួយនេះ និងឈានទៅរក ការកសាងចំណងជាមួយគ្នា ពេញមួយជីវិត។

តារាចម្រៀងOriginal Songs នាងថុន សចរិយា ហៅអេដា បានភ្ជាប់ពាក្យជាផ្លូវការជាមួយបុរសជន ជាតិ អាមេរិកលោកតាន់ អេលែន កាលពីព្រឹកថ្ងៃទី២៣ខែមេសាឆ្នាំ២០២២ ដែលពិធីនោះធ្វើតាមប្រពៃណីខ្មែរហើយ មានតារារួមអាជីពល្បី ៗ ចូលរួមដូចជាមាស សុខសោភា,សុគន្ធ និសា ,សារ៉ាយសក្ខណា និងទឹម រដ្ឋា ជាដើម។ពិធីភ្ជាប់ពាក្យរបស់អេដា និងលោកអេលែន នៅពេលនេះ កើតឡើងក្រោយពីអ្នក ទាំងពីរបានមើលចិត្តថ្លើមគ្នា និងបង្កើតមុខជំនួញរួមគ្នា ជាច្រើនឆ្នាំខណៈដែល អេដា បាននាំគូស្នេហ៍ទៅថតPre-Wedding ជាមួយគ្នា កាលពី ថ្ងៃទី១១ខែមេសា ហើយនាង និយាយថាត្រឹមតែពាក្យថាស្រឡាញ់មួយមុខមិនគ្រប់គ្រាន់ឡើយ។

យ៉ាងណាតាម តារា ស្និទ្ធស្នាល ដែលទៅចូលរួម ពិធីភ្ជាប់ពាក្យរបស់អេដា នោះបានបង្ហើបថាអេដា នឹងត្រៀមរៀបការឆាប់ៗខាងមុខនេះហើយ ប្រសិនបើ ស្ថានភាពកូវីដ កាន់តែថមថយ។

គូរបញ្ជាក់ថាអេដា ធ្លាប់បានរៀបការម្ដងរួចទៅហើយកាលពីឆ្នាំ២០១១ ជាមួយកូនមន្រ្ដីធំម្នាក់ នៅសណ្ឋាគា សូហ្វីតែល តែចំណងស្នេហ៍នោះមិនអាចរក្សារបានយូអង្វែង ទើបម្ចាស់បទ ”ទី នេះ មានមនុស្សកំពុងខូចចិត្ត”,”ពីរនាក់បានហើយ” ,”កុំចង់មកតោង”…រូបនេះបានភ្ជាប់ ស្នេហ៍ថ្មីជាមួយជនជាតិបរទេសដែលជាអ្នកជំនួញ។នាងស្ថិតក្នុង ចំណោមតារាដែលជ្រើសបុរសបរទេស ជាគូស្នេហ៍មានដូចជាខៀវ សានសាណា,ផូ មុន្នីពៅ ,ហ៊ាប រ៉ាឌី ,អឿន ដាលីស ,ទឹម រដ្ឋា និងសូ អេណា ជាដើម។ នៅមិនទាន់ដឹងថា អេដា បន្តចូលសិល្បៈទៀតឬយ៉ាងណា ព្រោះស្វាមីក៏ធូរធារ។ អ្នកគាំទ្រនៅតែស្រឡាញ់ ទឹកដមសំឡេងនាងហើយចង់អោយ ប្រឡូកវិស័យចម្រៀង ដូចមុនដដែល៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

×