ភ្នំពេញ ៖ យុវជនម្នាក់បានជិះម៉ូតូឌ្រីមសង់មួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុ.ករថយន្តដឹកទំនិញ ឈប់រងចាំស្តុបពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលផ្ទ.ប់ចំកាងពីក្រោយរថយន្តស្លា.ប់ភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១១និង ០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៦ខែមេសាឆ្នាំ ២០២២ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ចំណុចនៅនឹងស្តុបវត្តស្លែង ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពមានឈ្មោះលីហ៊ាងភេទប្រុសអាយុ ២១ឆ្នាំ មុខរបរជាអ្នកលើកស្រា មានស្រុកកំណើត នៅស្រុកកោះធំ ខេត្តកណ្ដាល។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ចប្រចាំការនៅគោលដៅ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញរថយន្តប្រភេទដឹកទំនិញមួយគ្រឿង ក្បាលពណ៌សពាក់ផ្លាកលេខ កំពង់ឆ្នាំង 3A-0750 បើកបរតាមបណ្ដោយផ្លូវជាតិលេខ ៣ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ បានឈប់រងចាំស្តុប គាប់ជួនភ្លាមនោះដែរ ស្រាប់តែមានយុវជន២នាក់ និងម្នាក់ជាជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ ស៊េរីឆ្នាំ ២០១៥ ពណ៌ខ្មៅពាក់ផ្លាកលេខកណ្ដាល1P-6924 ជិះតាមបណ្តោយផ្លូវជាតិលេខ៣ ស្របទិសពីត្បូងមកជើងក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកពីក្រោយរថយន្តដឹកទំនិញ យ៉ាងពេញទំហឹង បណ្តាលឲ្យដួលបោ.កផ្ទ.ប់ទៅនឹងកាងពីក្រោយស្លា.ប់យ៉ាងអាណោចអាធ័ម បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន ចុះទៅឃាត់រថយន្តដឹកទំនិញបានភ្លាមៗ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្ក និងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត





