ពិតណាស់ មនុស្សជាច្រើន ជាពិសេសអ្នកទស្សនាតាមកញ្ចក់ទូរទស្សន៍ និងក៏ដូចទស្សនាតាម Youtube ឬ Facebook គឺធ្លាប់បានត្រឹមឮភ្លេងប្រដាល់គុនខ្មែរ ប្រគុំអមសកម្មភាពកីឡាករប្រកួតគ្នាប៉ុណ្ណោះ ប៉ុន្តែ កម្រដែលស្គាល់មុខមាត់ ឬសកម្មភាពប្រគុំភ្លេងផ្ទាល់របស់ពួកគាត់ ដែល cameraman ចាប់បង្ហាញឲ្យឃើញនោះទេ។
តែយ៉ាងណាមិញ វីដេអូមួយថ្មីៗនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង បន្ទាប់ពីបានឃើញក្រុមប្រគុំភ្លេងប្រដាល់គុនខ្មែរមួយក្រុម ក្នុងនោះមានម្នាក់ជាស្រីស្អាតជាអ្នកវាយស្គរ ដ៏មិននឹកស្មាន។
តែទន្ទឹមនឹងនេះផងដែរ អ្នកលេងបណ្តាញសង្គមភាគច្រើន បែរជាចាប់អារម្មណ៍ទៅលើអ្នកផ្តុំស្រឡៃ ដោយបង្ហាញក្តីអាណិតជាខ្លាំង។ ក្នុងនោះ ម្នាក់ៗបានបញ្ចេញមតិលើកឡើងថា៖ «ងាប់អ្នកផ្លុំហើយ អាណិតអ្នកផ្លុំណាស់ គាត់ផ្លុំតែម្នាក់ឯង, អ្នកផ្លុំស្រឡៃគាត់បន់អោយតែដល់ទឹកទេ ព្រោះអ្នកកាន់ស្គរគាត់វាយញាប់ពេក ផ្លុំឡេីងចង់វិលមុខ, ទម្រាំចប់១ទឹកអ្នកគោះឈឹងសំឡឹងតែមុខអ្នកផ្លុំបុី, លួចក្រាស់ម្នាក់ស្រីវាយស្គរ តែអាណិតអ្នកផ្លុំ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







