Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល​កម្ពុជា​ប្តេជ្ញា​ពង្រឹង​នីតិរដ្ឋ និង​រចនាសម្ព័ន្ធ​លទ្ធិប្រជាធិបតេយ្យ​

​ភ្នំពេញ​ ៖ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត របស់​រាជរដ្ឋាភិបាល ក្នុង​ការពង្រឹង​នីតិរដ្ឋ និង​រចនាសម្ព័ន្ធ​លទ្ធិប្រជាធិបតេយ្យ ដែល​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ថែរក្សា​សន្តិភាព និង​ស្ថេរភាព ព្រម​ទាំង​ការរីកចម្រើន​ប្រកបដោយ​ចីរភាព និង​សមធម៌ នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រី បាន​អះអាង​បញ្ជាក់​ដូច្នោះ នា​ឱកាស​អញ្ជើញ​ជា​គណៈអធិបតី​ភាព​ជា​មួយ លោក ហ្ស​ច អេត​ហ្គា ឯកអគ្គរដ្ឋទូត​សហគមន៍​អឺរ៉ុប​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ក្នុង​ទិវា​អឺរ៉ុប ឆ្នាំ​២០១៨ ដែល​រៀបចំឡើង​នៅ​សណ្ឋាគារ ឡឺ​រ៉ូ​យាល់ កាលពី​រាត្រី​ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០១៨ ក្រោម​វត្តមាន​ចូលរួម​យ៉ាងច្រើន​កុះករ ពី​សំណាក់​មន្ត្រី​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា អង្គទូត​នៃ​បណ្តា​ប្រទេស​ជា​មិត្ត ព្រមទាំង​ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ​។​

​នៅក្នុង​ឱកាស​នោះ​លោក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​សហគម​ន៍​អឺរ៉ុប ដែល​បាន​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​កម្ពុជា តាមរយៈ​ការផ្តល់ជូន​នូវ​ភាពអនុគ្រោះ​ពន្ធ “​អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ (EBA)” ដល់​ប្រទេស​កម្ពុជា ដែល​បាន​លើកស្ទួយ​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា ក្នុង​ការទាក់ទាញ​វិនិយោគិន​បរទេស ឲ្យចូល​មក​បណ្តាក់ទុន ដើម្បី​បង្កើត​ការងារ និង​ប្រាក់​ចំណូល​សម្រាប់​កម្មក​រ​-​កម្ម​ការ​នី ជាង ៧​សែន​នាក់ ដែល​ភាគច្រើន​ជា​ស្ត្រី​។​

​លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ក៏បាន​លើកឡើង​អំពី​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ដែល​ធ្វើឡើង​តាមរយៈ​យន្តការ​គណៈកម្មការ​ចម្រុះ​កម្ពុជា និង​អឺរ៉ុប នៅក្នុង​រយៈពេល ២​ឆ្នាំ​ចុងក្រោយ ដែល​បាន​ផ្តល់​ឱកាស​ដល់​ភាគី​ទាំងពីរ អាច​ធ្វើ​ការផ្លាស់ប្តូ​រទ​ស្សនៈ​ដោយ​សេរី និង​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​ទាក់ទិន​វិស័យ​អទិភាព​ទាំងឡាយ ជាពិសេស​ពាណិជ្ជកម្ម និង​ការវិនិយោគ​។ លើសពីនេះ លោក​រដ្ឋមន្ត្រី​ក៏​បាន​លើកទឹកចិត្ត​ដល់​គណៈកម្មការ​ចម្រុះ បន្ត​ពិភាក្សា និង​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់ ដើម្បី​ធានាបាន​នូវ​លទ្ធផល​កាន់តែ​ប្រសើរ សំដៅ​ចូល​រួមរក្សា​ស្ថេរភាព សន្តិភាព និង​ការរីកចម្រើន​ក្នុង​តំបន់ និង​ពិភពលោក​។​

​លោក ហ្ស​ច អេត​ហ្គា ឯកអគ្គរដ្ឋទូត​សហគមន៍​អឺរ៉ុប​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងថា ថ្ងៃនេះ យើង​អបអរសាទរ ទិវា​អឺរ៉ុប​។ ៩ ឧសភា គឺជា​ខួប​នៃ​សេចក្តីប្រកាស Schuman ដែល​បាន​ចាប់ផ្តើម​ដំណើរការ​មួយ ឈាន​ទៅ​ដល់​ការបង្កើត សហភាព​អឺរ៉ុប ។ សហភាព​អឺរ៉ុប បាន​ក្លាយជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា ចាប់តាំងពី​ដើម​ទសវត្សរ៍ ១៩៩០ តើ​អ្នកដឹង​ទេ​ថា សហភាព​អឺរ៉ុប គឺជា​អ្វី​? ទិវា​អឺរ៉ុប ដែល​ប្រព្រឹត្ត​ទៅ​នៅ ថ្ងៃទី​៩ ខែ​ឧសភា​ជា​រៀងរាល់ឆ្នាំ អបអរ​សន្តិភាព និង សាមគ្គីភាព​នៅ​ទ្វីបអឺរ៉ុប​។ កាលបរិច្ឆេទ​នេះ កំណត់​ខួប​ជា​ប្រវត្តិសាស្ត្រ​នៃ “​សេចក្ដី​ការប្រកាស Schuman” ។​

នៅក្នុង​សុន្ទរកថា​មួយ នៅ​ប៉ារីស​ក្នុង​ឆ្នាំ ១៩៥០ លោក Robert Schuman ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បារាំង បានកំណត់​គំនិត​របស់​លោក​ចំពោះ​ទម្រង់​ថ្មី នៃ​កិច្ចសហប្រតិបត្តិកា​រន​យោ​បាយ​នៅ​ទ្វីបអឺរ៉ុប ដែល​នឹង​ធ្វើឱ្យ​សង្គ្រាម​រវាង​ប្រទេស​នៅ​អឺរ៉ុប​មិន​អាច​ចៀសបាន​។​

​សូមបញ្ជាក់​ថា ទិវា​អឺរ៉ុប គឺជា​ខួប​ប្រវត្តិសាស្ត្រ​នៃ​សេចក្ដីប្រកាស Schuman ដែល​ប្រារព្ធ​ឡើង​រៀងរាល់ឆ្នាំ នៅក្នុង​ប្រទេស​ជា​សមាជិក​អឺរ៉ុប ក្នុង​គោលបំណង​រំឭក​ដល់​ការដួលរលំ​នៃ​ចក្រពត្តិនិយម​ណា​ស៊ី​ស​អាល្លឺម៉ង់ និង​អបអរ​សន្តិភាព​ក្រោយ​បញ្ចប់សង្គ្រាម​លោក​លើក​ទី​២ ព្រមទាំង​សាមគ្គីភាព​នៅក្នុង​ទ្វីបអឺរ៉ុប​។ ដោយឡែក​នៅក្នុង​ប្រទេស​កម្ពុជា ទិវា​នេះ​តែង​ត្រូវបាន​រៀបចំឡើង ដើម្បី​បង្កើន​ការផ្លាស់ប្ដូរ​វប្បធម៌​-​ប្រពៃណី និង​ទំនាក់ទំនង​ល្អ​រវាង​ប្រជាជន​កម្ពុជា និង​ប្រជាជន​អឺរ៉ុប ព្រមទាំង​ជំរុញ​កិច្ចសហការ​លើ​វិស័យ​នយោបាយ សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វេភាគី​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

×