Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាន​ហើយ​រំជួលចិត្​ត! ប្រពន្ធ​សម្លាញ់ អូន​សន្យា​ពេល​កូន​យើង​បា​ន៦ខែ នឹង​ទៅលេង​ក្រៅប្រទេ​ស តែ​ថ្ងៃ​កូន​យើង​ឃើញ​ពន្លឺ​ថ្ងៃ បែរជា​អូន…

មហាជនជាច្រើននៅលើបណ្តាញសង្គម ពិតជាមានក្តីរន្ធត់ចិត្ត និងសោកស្តាយយ៉ាងខ្លាំង ក្រោយទទួលដំណឹងពីការបាត់បង់ជីវិតរបស់ស្រ្តីវ័យក្មេងម្នាក់ ចាកចោលស្វាមី និងក្រុមគ្រួសារ ដែលទាំងរៀបការរួមរស់នៅជាមួយគ្នាមិនទាន់បាន១ឆ្នាំផង។ ហើយអ្វីដែលខ្លោចចិត្តបំផុតនោះ គឺនាងបានលាចាកលោកក៏ទាំងមិនបានត្រកងបីថ្នាក់ថ្នមកូនផ្ទាល់ដៃឲ្យបានកក់ក្តៅសូម្បីបន្តិចនោះទេ ក្រោយសម្រាលកូនរួចបានត្រឹមរយៈពេល៣យប់ មានបញ្ហាសុខភាពធ្ងន់ធ្ងរគ្រូពេទ្យមិនអាចសង្គ្រោះជីវិតបាន។

ក្នុងនោះ បុរសជាស្វាមីដែលត្រូវបានដឹងថាជាគ្រូបង្រៀន មានគណនីហ្វេសប៊ុកឈ្មោះ Ngoun Simuy បានបង្ហោះសំណេររៀបរាប់ទាំងក្តីក្រៀមក្រំ សោកស្រណោះទៅដល់ភរិយាជាទីស្រលាញ់ខ្លាំងបំផុតយ៉ាងដូច្នេះថា៖ ឃ្លាតទៅសែនឆ្ងាយ…… បើអាចបង្វែរពេលវេលាថយក្រោយបាន បងសុំអោយវិលទៅរកកាលពី៥ថ្ងៃមុន បងសុំសម្រេចចិត្តម្តងទៀត ដើម្បីសង្រោះជីវិតអូន ណាប្រពន្ធសម្លាញ់។ រយៈពេលត្រឹមតែ ៣ យប់សោះ បែរជាអាចធ្វើអោយអូន ចាកចេញទៅពីបង និងគ្រួសារដោយមិននឹកស្មាន។ អូនអើយកូនយើង មានសុខសុវត្ថិភាពហើយ ពេលទៅពេទ្យរាល់ខែអូនតែចង់ឃើញមុខកូន អូនស្រលាញ់កូនណាស់ អូនទិញសម្ភារៈគ្រប់យ៉ាងទុក ទាំងពី ៥ ៦ ខែ ត្រៀមសម្រាប់កូន។ តែថ្ងៃដែលកូនយើងបានឃើញពន្លឺថ្ងៃ បែរជាអូនមិននៅទៅវិញ ទោះជាកូនយើងត្រូវសម្រាលមុនកំណត់ ប៉ុន្តែគាត់មានរឹងមាំ ហើយគួរអោយស្រលាញ់ណាស់។

អូនជាជាស្រីម្នាក់ដែលឆ្លាតហើយពូកែ ចូលចិត្តអាណិត និងជួយអ្នកដទៃ ហើយក៏ជាភរិយាម្នាក់ដែលស្រលាញ់ស្វាមីបំផុត ពេលបងចេញទៅធ្វើការគឺសុំអោបបន្តិចសិន ពេលមកពីធ្វើការវិញក៏សុំអោបបន្តិចដែរ។ អូនតែងចង់អោយប្រើរបស់ណាដែលល្អៗ ហើយខ្លួនឯងប្រើអ្វីក៏បាន។ អូនភ្លេចហើយ? អូនបានសន្យានឹងបងហើយថា ពេលកូនរបស់យើងអាយុ៦ខែ ពួកយើងនឹងចេញដើរលេងនៅក្រៅប្រទេសជាមួយគ្នា តែពេលនេះអូនបានក្បត់សន្យាជាមួយបងហើយ។

អូនបានប្រាប់បងថាក្រៅពីគ្រួសារ បងគឺជាបុរសម្នាក់ដែរអូនស្រលាញ់ខ្លាំងបំផុត ប៉ុន្ដែបងគ្មានសំណាងសោះ បែបជាត្រូវបាត់បង់មនុស្សដែរស្រលាញ់បងបំផុតដោយមិននឹកស្មានទៅវិញ។ ពួកយើងរៀបការមិនទាន់បាន១ឆ្នាំផង (១០ខែ ៦ថ្ងៃ) អូនក៏ត្រូវឃ្លាតពីបងទៅកន្លែងដល់សែនឆ្ងាយ ឆ្ងាយរហូតបងមិនអាចស្វែងរកអូនឃើញ។ ហេតុអី្វបានជាយើង មិនរស់នៅជាមួយគ្នាដល់ចាស់ ដូចគូរគេដ៏ទៃ។ រឿងដែរកើតឡើងបងពិតជាមិនអាចទទួលយកបាន ប៉ុន្ដែទោះបងក៏មិនព្រមទទួលយ៉ាងណា ក៏វាបានកើតឡើងហើយ។ បងនឹងមើលថែកូនយើង និងគ្រួសារយើងអោយបានល្អណា សូមអូនបានទៅដល់ឋាននៃបរមសុខ។ ចុងក្រោយបងចង់ប្រាប់ថា បងក៏ស្រលាញ់ខ្លាំងបំផុតដូចគ្នា ក្តីស្រលាញ់ដែរអូនបានផ្តល់អោយបង បងនឹងរក្សាវាទុកជារៀងរហូត។

ជាមួយគ្នានេះផងដែរ គ្រប់គ្នានៅក្នុងបណ្តាញសង្គម បានបង្ហាញក្តីសោកសៅ សូមចូលរួមរំលែកទុក្ខ​ដល់ក្រុមគ្រួសារនៃសព និងក៏សូមបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រី ឆាប់បានទៅ​កាន់សុគតិភព​កុំបីឃ្លៀងឃ្លាតឡើយ​៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×