Tuesday, June 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ជាមុខសញ្ញាប្ល.ន់ដ៏សកម្ម

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ កាលពីថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២២ បានចុះបង្រ្កាប ជនសង្ស័យប្រុស-ស្រីមួយក្រុម មានគ្នា ៣នាក់ ដែលមុខសញ្ញាចោរប្ល.ន់យ៉ាងសកម្ម ប្រព្រឹត្តត្រង់ចំណុចផ្ទះជួលមួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវ 5K ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ការចុះបង្រ្កាប ទីតាំងកន្លែងខាងលើនេះ និងឃាត់ខ្លួនបានជនសង្ស័យ៣នាក់ ត្រូវបានធ្វើឡើង បន្ទាប់ពីកម្លាំងនគរបាល ធ្វើការស៊ើបអង្កេត រហូតឈានដល់បង្រ្កាបនៅចំណុចខាងលើ ។ ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន៖ – ផ្លាកលេខម៉ូតូមួយចំនួន – មួកសុវត្ថិភាពមួយចំនួនផងដែរ។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ ត្រូវបានៅបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ កំពុងតែរៀបចំបែបបទ និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×