ប្រិយមិត្ត និងមហាជន ពិតជាមានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង ខណៈដែល Admin ជីងជក់ រៀបការមិនបានប៉ុន្មានខែផង ព្រោះតែមិនចោលក្បួនចាស់ មានស្រីមិនចេះឆ្អែតឆ្អន់ ធ្វើឲ្យប្រពន្ធក្តៅដូចភ្លើង សម្រេចចិត្តត្រៀមប្រកាសលិខិតលែងលះជាសាធារណៈ និងបញ្ជាក់ច្បាស់ៗថា មិនយកវិញជាដាច់ខាត។
សូមបញ្ជាក់ថា រឿងរ៉ាវនេះបានកើតឡើង គឺដោយសារតែលោក ជីងចក់ បានក្បត់ចិត្តប្រពន្ធ លួចទៅទាក់ទងស្រីផ្សេង ដើម្បីគេងជាមួយគ្នា តែត្រូវប្រពន្ធចាប់បានក៏បង្ហោះនៅលើបណ្តាញសង្គមជាសាធារណៈ ទើបធ្វើឲ្យរឿងមួយនេះផ្ទុះឡើងភ្ញាក់ផ្អើលតែម្តង។
ដោយសារតែរឿងនេះ អ្នកនាង ផល្លា ដែលត្រូវបានគេដឹងថា ជាស្ត្រីមេម៉ាយកូន១រូបស្រស់ស្អាត មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងពូកែរកស៊ីទៀតផងនោះ នៅពេលនេះបានចាត់ទុកលោក ជីងចក់ ប្រៀបដូចសំរាម ដោយអ្នកនាងបានឆ្លើយតបក្នុងខមិន ទៅកាន់មហាជនចេញពីចិត្តឲ្យដឹងបែបនេះថា៖ «អគុណអ្នកទាំងអស់គ្នាស្រលាញ់ អាណិត បារម្ហពីខ្ញុំ ខ្ញុំរឹងមាំគ្រប់គ្រាន់ ព្រោះពេលនេះ ខ្ញុំមិនមែនបាត់បង់ដុំពេជ្រទេ គឺខ្ញុំបោះចោលសំរាម!»។ ក្រៅពីចាត់ទុកដូចសំរាម អ្នកនាង ផល្លា ក៏បានប្រើសម្តីធ្ងន់ៗទៅកាន់លោក ជីងជក់ បែបនេះថា៖ «បុគ្គលថោកទាបបំផុត មានប្រពន្ធហើយនៅដើរឆាតគ្រប់ស្រី សុំស្រីដេក ក្នុងពេលដែលប្រពន្ធឈឺធ្ងន់»។
ជាមួយគ្នានេះ នៅពេលមានការផ្ដល់យោបល់ថា «ថាចឹងធ្វើអីបង បើគង់តែត្រូវគ្នាវិញ បញ្ហាតិចតួចដោះស្រាយគ្នាឯងទៅបង តិចទៀតគាត់នៅតែជាប្តីរបស់បងដដែលហ្នឹង» អ្នកនាង ផល្លា ក៏ឆ្លើយបញ្ជាក់ច្បាស់ៗថា «អត់យកវិញទេ»។
ចំណែកមួយចំនួនទៀត បានដាក់ទៅកាន់លោក ជីង ចក់ ឡើងឆ្អែតបាយថា «មានពេជ្រក្នុងដៃហើយ មិនចេះថែរក្សា បែរជាស្រវាដុំថ្ម សប្បាយមួយពេលទុក្ខមួយជីវិត ចឹងហើយបានចាស់ៗ តែងនិយាយថាកុំស៊ីតាមឃ្លានកុំហ៊ានតាមចង់, លើកលែងពេកគេបានចិត្ត ហើយធ្វើរឿងដដែល ដោយលែងក្រែងចិត្តយើង, ចែអើយបើគេមិនអោយតម្លៃយើងចាកចេញ, មនុស្សប្រុសមិនចេះឆ្អែតទេរឿងស្រី ទោះប្រពន្ធស្អាតយ៉ាងណាក៏នៅតែខូច»។
សូមរំលឹកឡើងវិញថា អ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បីតាមបណ្ដាញសង្គម លោក ជឿន ប៊ុកចក់ ហៅ Admin ជីងចក់ បានចូលរោងការបញ្ចប់ភាពនៅលីវ ជាមួយនិងអ្នកនាង ទ្រិញ ផល្លា កាលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




















