Thursday, June 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់ ដល់​ម្ល៉ឹង​ផង! Ronaldo អត់​កើតជំងឺ​មួយ​នេះ​ទេ តែ រ៉ូ ជីងចក់ ធ្លាប់​មាន​ប្រវត្តិ​កើត…

ប្រិយមិត្តជាច្រើន បានដឹងរួចហើយ ជុំវិញរឿងរ៉ាវលោក ជឿន ប៊ុនចក់ ឬហៅថា Admin ជីងចក់ លួចមានស្រីផ្សេង ត្រូវបានប្រពន្ធចាប់បាន អ្នកនាង ទ្រិញ ផល្លា សម្រេចចិត្តប្រកាសចែកផ្លូវគ្នាដោយមិនយកធ្វើជាប្តីវិញជាដាច់ខាត និងក៏ត្រៀម Live ប្រកាសលិខិតលែងលះឲ្យមហាជនបានដឹងឮជាសាធារណៈ នៅវេលាម៉ោង ៧-៨ យប់ ថ្ងៃនេះ។

ការសម្រេចចិត្តលែងមិនយកវិញនេះ អ្នកនាង ផល្លា បានបញ្ជាក់ឲ្យដឹងត្រួសៗថា បុគ្គល ចក់ នេះ ជាមនុស្សល្មោភនឹងស្រីរាប់មិនអស់ តែយ៉ាងណាអ្នកនាងក៏ទុកឱកាសឲ្យកែខ្លួនដែរ ប៉ុន្តែ មិនចោល «សន្តាន» ទេ ដោយនៅតែក្បត់ចិត្តប្រពន្ធ ដើរឆាតសុំស្រីដេកបួនដប់ម្ភៃនាក់ ខណៈដែលប្រពន្ធកំពុងតែឈឺនៅពេទ្យ មិនខ្ចីខ្វល់ ហើយថែមទាំងមានមោទនភាពចំពោះទង្វើដែលខ្លួនបានធ្វើ ដោយយករឿងមានស្រីប្រាប់គេឯងថាជារឿងធម្មតា ដើម្បីទាក់ទាញ View ក្នុងការឡាយយ៉ាងរំភើយ។

ទាក់ទងរឿងមានស្រីឆ្អែតឆ្អន់នេះ អ្នកនាង ផល្លា បើជ្រុលជាឈានដល់ការត្រូវបញ្ចប់ជីវិតប្តីប្រពន្ធហើយ ក៏បានទម្លាយដ៏គួរឲ្យភ្ញាក់ផ្អើល និងញាក់សាច់ថា បុគ្គល ជីងចក់ នេះ គ្រាន់តែសប្បាយជាមួយស្រី ចំណាយលុយអស់ខ្ទង់ ៦ ម៉ឺនដុល្លារ និងដើរខូចខិលរហូតកើតជំងឺប្រមេះទឹកបាយទៀតផង។ អ្នកនាងបន្តទាំងហួសចិត្តថា ក្នុងដំណាក់កាលកើតជំងឺមួយនេះ ទាំងអង្គុយស្លៀកសារ៉ុងឡាយបាល់ អ្នកនាងបានព្យាយាមព្យាបាលរហូតជាសះស្បើយ។ អ្នកនាង ផល្លា បន្តទម្លាយថា បុគ្គលអត់ចោលសន្តាននេះ បានឆាតញ៉ែស្រីតាម Telegram ក៏មាន Instagram ក៏មាន Facebook ក៏មាន ហើយក្នុងនោះ មិនថាប្រពន្ធគេ សង្សារគេ ពោលគឺគ្រប់ជំពូក ក៏ ជីងចក់ អាចឆាតញ៉ែបានទាំងអស់។

តែយ៉ាងណាមិញ អ្វីដែលគួរឲ្យអស់សំណើចខ្លាំងនោះ នៅពេលគេលើកឡើងប្រៀបធៀបថា​ Ronaldo មានស្រីរាប់មិនអស់ អ្នកនាង ផល្លា ក៏បានឆ្លើយតបថា Ronaldo នៅអឺរ៉ុបជារឿងធម្មតាសម្រាប់សាសន៍គេ តែនេះ ជីងចក់ នៅស្រុកខ្មែរមិនអាចធ្វើទៅរួចឡើយ ដោយអ្នកនាងថា Ronaldo អត់កើតជំងឺប្រមេះទឹកបាយទេ តែ រ៉ូ ជីងចក់ ធ្លាប់មានប្រវត្តិកើតហើយ។

នៅមានរឿងជាច្រើនទៀត ដែលអ្នកនាង នឹងធ្វើការទម្លាយឲ្យអស់ បញ្ចប់នៅក្នុងការឡាយយប់នេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×