ភ្នំពេញ : សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២២នេះ បានប្រកាសសាលដីការ តម្កល់ទោស ស្រ្តីជនជាប់ចោទជនជាតិវៀតណាម ចំនួន២នាក់ ជាប់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់១៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការចាប់ឃុំឃាំង និង បង្ខំាងមនុស្សដោយខុសច្បាប់ ប្រព្រឹត្តនៅភូមិបាវិត សង្តាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីអំឡុងខែ មិថុនា ឆ្នាំ ២០១៩ ។
លោក យន់ ណារ៉ុង ជាប្រធានក្រុមចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងថា ជនជាប់ចោទទាំង២នាក់នេះ មានឈ្មោះ ៖ ទី១-ឈ្មោះ ង្វៀង ធីគីមអាន់ ភេទស្រី ជនជាតិវៀតណាម ។ ទី២- ង្វៀង ថាញ់ហៀង ភេទស្រី ជនជាតិវៀតណាម ។

ពួកគេត្រូវបានជាប់ចោទពីបទ:ចាប់ជំរិត, ចាប់ឃុំ.ឃាំង និង បង្ឃាំ.ងមនុស្ស ដោយខុសច្បាប់ មានស្ថានទម្ងន់ទោស និងត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី៧ ខែ មិថុនា ឆ្នាំ ២០១៩ សង្តាត់វាលរង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា