Sunday, January 11, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តតូយ៉ូតាព្រូស បើកលឿនទៅបុ.ករនាំងពុះចែកទ្រូងផ្លូវ និងបង្គោលភ្លើង

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាក តូយ៉ូតា ព្រូស មួយគ្រឿង ក្នុងល្បឿនលឿនមិន្រយ័ត្ន រេចង្កូតទៅបុ.ករនាំងថ្មពុះចែកទ្រូងផ្លូវ បា.ក់ជាច្រើនកង់ រួចបន្តទៅបុ.កបង្គោលភ្លើងមួយដើមទៀត បណ្តាលឲ្យបា.ក់រាបដល់ដី សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៣និង ៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី ២៩ខែមេសា ឆ្នាំ ២០២២ នេះស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បានបើករថយន្តម៉ាក តូយ៉តាព្រូស ពណ៌ស មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BD-6502 បើកបរតាមដងផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅខាងឆ្វេងជ្រុលទៅបុ.ករនាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាលពេញទំហឹង បណ្ដាលឲ្យបា.ក់ជាច្រើនកង់ រួចបន្តទៅបុ.កបង្គោលភ្លើងមួយដើមទៀត បាក់រាបដល់ដី ចំណែករថយន្តបង្ករងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំ។
សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ មិនបង្កឲ្យមាននរណាម្នាក់ រងរបួសនោះទេ រងការខូចខាតតែរថយន្តបង្ក និងរនាំងថ្មពុះចែកទ្រូងផ្លូវ និងបង្គោលភ្លើងជាទ្រព្យសម្បត្តិរដ្ឋតែប៉ុណ្ណោះ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញចរាចរណ៍ចុះមកដល់រួចពិនិត្យ និងវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សាមេត

×