ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាកឡង់គ្រីស័រមួយគ្រឿង ក្នុងល្បឿនលឿនមិន្រយ័ត្នរេចង្កូតទៅបុ.ករនាំងថ្មពុះចែកទ្រូងផ្លូវ បា.ក់មួយកង់ ចំណែករថយន្តបង្ករងការខូចខាតខ្ទេ.ចមួយកំណាត់មុខ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១២និង ៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៩ខែមេសាឆ្នាំ ២០២២ នេះស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាក ឡង់គ្រីស័រពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2N-4053 បើកបរតាមដងផ្លូវ ព្រះនរោត្តម ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតជ្រុលទៅបុ.ករនាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាលពេញទំហឹង បណ្ដាលឲ្យបា.ក់មួយកង់ ចំណែកឯរថយន្តបង្ករងការខូចខាត ផ្នែកមួយកំណាត់មុខយ៉ាងដំណំ។
សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ មិនបង្កឲ្យមាននរណាម្នាក់ រងរបួសនោះទេ រងការខូចខាតតែរថយន្តបង្ក និងរនាំងថ្មពុះចែកទ្រូងផ្លូវជាទ្រព្យសម្បត្តិរដ្ឋតែប៉ុណ្ណោះ។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញចរាចរណ៍ចុះមកដល់រួចពិនិត្យនិង វាស់វែង ស្ទូចយករថយន្តបង្កទៅរក្សាទុកនៅ ខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត






