ភ្នំពេញ : សាលាទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៨ ខែ មេសា ឆ្នាំ២០២២ បានតម្កល់ទោស ជនជាប់ចោទប្រុស-ស្រីចំនួន៣នាក់ ជាប់ក្នុងពន្ធនាគារក្នុងម្នាក់ៗ កំណត់ពី ៣០ ឆ្នាំ ទៅអស់មួយជីវិត ជាប់ពាក់ព័ន្ធនឹងការរៀបចំគម្រោងផែនការ ដើម្បីស.ម្លាប់ស្រី្តកម្មការិនី រោងចក្រម្នាក់ ដើម្បីប្ល.ន់យកទ្រព្យសម្បត្តិរបស់នាង ដោយច្រ.បាច់.ក និងយកទំពក់អាវរឹតកជនរងគ្រោះ រហូតដល់ស្លា.ប់ រួចច្រកសាក.សព ជនរងគ្រោះ ដាក់ចូលទៅក្នុងកញ្ឆេរនុំបុ័ង ហើយជិះម៉ូតូរបស់ជនរងគ្រោះ ដឹកសាកសពទៅទម្លាក់ចោល នៅក្នុងប្រឡាយទឹកស្អុយ នៅក្នុងសង្កាត់ស្ទឹងមានជ័យ រួចគេចខ្លួន។
អំពីឃាតកម្មដ៏សា.ហាវឃោរ.ឃៅនេះ បានកើតឡើង នៅក្នុងបន្ទប់ជួលរបស់ជនជាប់ចោទ ដែលមានទីតាំង ស្ថិតនៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៨។

លោក យន់ ណារ៉ុង ជាប្រធានចៅក្រមជំនុំជម្រះ នៃសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទ មានទាំង៣នាក់ មានឈ្មោះ ៖ ទី ១- ឈ្មោះ កែវ សុផានិត ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរលក់នំបុ័ង ។ ទី២-ឈ្មោះ វ៉ាន់ ដារ៉ា ភេទប្រុស អាយុ ១៩ មុខរបរ រើសអេតចាយ។ អ្នកទាំង២នាក់នេះ ដែលជាជនដៃដល់ ត្រូវបាន តុលាការតុលាការ ផ្តន្ទាទោសដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់អស់មួយជីវិត។
ចំណែកឯ ជនជាប់ចោទទី៣ ឈ្មោះ ឈ្មោះ អាន អឿន ភេទស្រី អាយុ៣១ឆ្នាំ មុខរបរ លក់នំបុ័ង តាមរោងចក្រ និងត្រូវជាប្រពន្ធរបស់ឈ្មោះ កែវ សុផានិត ត្រូវជាប់ទោស កំណត់៣០ឆ្នាំ។ ពួកគេទាំង៣នាក់ មានស្រុកកំណើត នៅភូមិម្រេញ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។
ចំណែកឯជនរងគ្រោះមានឈ្មោះ ខ្នើយ សឹង ភេទស្រី អាយុ៣១ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ និងជាអ្នកចងការលុយតាមរោងចក្រ ស្នាក់នៅបន្ទប់ជួល នៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើត ជាមួយជនជាប់ចោទទាំង៣ នៅក្នុងភូមិ-ឃ-ស្រុក ខាងលើ នៅក្នុងខេត្តព្រៃវែង។

ជនជាប់ចោទទាំង៣នាក់ ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ: ” ឃាត.កម្មគិតទុកជាមុន ” តាមបញ្ញតិ មាត្រា ២៩ និង ២០០ នៃក្រុមព្រហ្មទណ្ឌ។
ពួកគេទាំង៣នាក់ ត្រូវបាចាប់ឃាត់ខ្លួន ដោយសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៨ នៅឯ ស្រុកកំណើតរបស់ពួកគេ នៅក្នុងខេត្តព្រៃវែង យោងតាមបណ្តឹងរបស់ឪពុកម្តាយរបស់ជនរងគ្រោះ៕ រក្សាសិទ្ធិដោយ : ចន្ទា ភា

