រឿងរ៉ាវបែកបាក់ជីវិតប្តីប្រពន្ធប្រៀបដូចភ្លើងចំបើង រវាងអ្នកលក់អនឡាញ ទ្រិញ ផល្លា និងលោក មឿន ប៊ុកចក់ ឬហៅថា Admin ជីងចក់ នៅពេលនេះ ម៉ោងនេះ ត្រូវបានបញ្ចប់ហើយ បន្ទាប់ពីអ្នកនាង ផល្លា បានធ្វើការឡាយតាមការសន្យាបង្ហាញពីលិខិតលែងលះជាផ្លូវការ កាលពីវេលាម៉ោង ៧ និង១០ នាទី យប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២។
ពិតណាស់ អ្នកនាង ផល្លា បានសន្យាថា នឹងបកស្រាយឲ្យអស់ជុំវិញសំណួរសួរថា ហេតុអ្វីបានជាសម្រេចចិត្តយកធ្វើជាប្តី បើដឹងថា បុគ្គល ជីងចក់ នេះជាមនុស្សល្មោភស្រី រហូតកើតជំងឺប្រមះទឹកបាយ!។ តាមរយៈការឡាយជាលើកចុងក្រោយ ជិត១ម៉ោង អ្នកនាង ផល្លា បានរៀបរាប់ពីដំណើរដើមទងថា ដំបូងឡើយ អ្នកនាងពុំបានខ្វល់ថា បុគ្គល ជីងចក់ នេះមានប្រវត្តិអ្វី ឬ ចេញមកពីប្រភពណានោះទេ ហើយក៏ដឹងដែរថាជាមនុស្សល្មោភស្រីផងដែរ ប៉ុន្តែ ដោយសារ បុគ្គលរូបនេះបានបង្ហាញពីទង្វើដ៏ល្អហួស មកលើអ្នកនាង ទើបអ្នកនាងសម្រេចយកធ្វើជាប្តី។ អ្នកនាង ផល្លា និយាយត្រង់ៗថា អ្នកនាងសូម្បីតែមិនគិតពីរូបសម្បត្តិ និងភាពមានតែសំបកខ្លួនរបស់ ជីងចក់ សោះឡើយ ប៉ុន្តែ ដោយសារតែក្តីអាណិតប៉ុណ្ណោះ។
អ្នកនាង ផល្លា បន្តថា ប៉ុន្តែ អ្វីដែលធ្វើឲ្យអ្នកនាងខកចិត្តយ៉ាងខ្លាំងនោះ គឺបន្ទាប់ពីរៀបការបាន១ថ្ងៃ ប្តី ជីងចក់ នេះ បានបង្ករឿងជាបន្តបន្ទាប់ និងជាពិសេនោះ គឺបានបង្ហាញចរិតដ៏អសិលធម៌ ប្រើសម្តីស្រែកគំហ៊កៗ ឈ្លើយ ច្រលើសបើសដ៏មិនសមរម្យ ដាក់ម្តាយរបស់នាងដែលត្រូវជាម្តាយក្មេក ដោយចាត់ទុកដូចជា «ខ្ញុំបម្រើ» ដាច់ថ្លៃអុីចឹង។ ហេតុនេះ ដោយសារតែចរិកប្ញកពារអឿៗ មើលងាយ មិនឲ្យតម្លៃមកលើគ្រួសាររបស់នាង និងរស់នៅមិនចុះសម្រុងគ្នា អ្នកនាងថា បានលែងលះគ្នាម្តងរួចមកហើយ ដែលធ្វើឡើងកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ដោយមានលិខិតលែងលះមេធាវីដឹងឮត្រឹមត្រូវ។
ប៉ុន្តែ ដោយសារតែការលែងលះនេះ ជាបុគ្គលនិងបុគ្គលប្តីប្រពន្ធគ្នា គ្មានអ្នកណាដឹងឮ អ្នកនាងក៏សម្រេចចិត្តយកវិញ ដោយអ្នកនាងបានលើកហេតុផលនេះថា កាលមុនយកគ្នាជាប្តីប្រពន្ធ គឺរវាងអ្នកនាង និងជីងចក់ បានសន្យាគ្នាថា រឿងអ្វីក៏ដោយ ខុសត្រូវយ៉ាងណាក៏ដោយ អ្នកនាងអាចអត់ឱនឲ្យបានទាំងអស់ ប៉ុន្តែ លើកលែងតែរឿងផិតក្បត់មួយទេ គឺអ្នកនាងមិនអាចទទួលយកបានឡើយ។ ហើយពិតណាស់ អ្នកនាងថា បន្ទាប់មក ជីងចក់ ក៏បានទទួលស្គាល់កំហុសឆ្គងទាំងនោះ ហើយអ្នកនាងក៏បានអនុគ្រោះឲ្យប្តីម្តងទៀត ទុកពេលឲ្យកែខ្លួន ព្រោះថា កំហុសទាំងនេះ គឺយើងអាចកែប្រែណែនាំគ្នាបាន ហើយនេះក៏មិនមែនជារឿងផិតក្បត់ធ្វើឲ្យឈឺចាប់នោះទេ។
ប៉ុន្តែ អ្វីដែលធ្វើឲ្យអ្នកនាងឈឺចាប់ខ្លាំងបំផុត ដែលមិនអាចលើកលែងឲ្យបានទៀតនោះ គឺនៅពេលដែលអ្នកនាងចេញទៅពេទ្យវៀតណាម កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ ស្រាប់តែត្រឡប់មកវិញ ក៏ចាប់បានប្តី ជីងចក់ រូបនេះ ឆាតទាក់ទងណាត់ស្រីដេក រហូតដល់ទៅ ១០-២០ នាក់ ក្នុងពេលតែមួយ។ ហើយអ្វីដែលហួសចិត្តខ្លាំងទៀតនោះ គឺក្រោយបានធ្វើទង្វើផិតក្បត់នេះ បែរជាលោក ចក់ យករឿងនេះទៅនិយាយក្នុងការឡាយថា ជារឿងធម្មតា ទៅវិញ ដែលអ្នកនាងចាត់ទុកថា នេះជាទង្វើមើលងាយស្រ្តីពេញមួយពិភពលោកតែម្តង។
អ្នកនាង ផល្លា ក៏បានបញ្ចេញឲ្យដឹងដ៏មិននឹកស្មានថា បុគ្គលរូបនេះដែលកំពុងមានអំនួត ព្រោះតែអាងភាពល្បីល្បាញរបស់ខ្លួន គឺចូលមកក្នុងជីវិតរបស់នាង តាមពិតមានតែសំបកខ្លួនប៉ុណ្ណោះ ខណៈសព្វថ្ងៃនេះ រស់នៅផ្ទះជួលគេ ជាមួយក្មេងៗគ្នីគ្នាដើរតាមជាមួួយ។ ជាចុងក្រោយ អ្នកនាងក៏សូមផ្តាំទៅអតីតប្តីរូបនេះឲ្យដឹងថា បើមានតែសំបកខ្លួន គ្មានផ្ទះសំបែងគោលដៅជីវិតឲ្យច្បាស់លាស់ទេ កុំចង់…ភ្លើតភ្លើន ហើយយកល្អគួរចេះកែខ្លួនធ្វើជាមនុស្សល្អចាប់ពីថ្ងៃនេះតទៅ បើពុំនោះទេ ថ្ងៃណាមួយអ្នកនឹងដឹងខ្លួន គឺហួសពេលហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង















